Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ហៅ​ការ​សម្លាប់លោក Ali Larijani ដោយ​អ៊ីស្រាអែល ថា «មិនអាចទទួលយកបាន»

បានផុស

នៅ

​​ក្រសួ​ង​ការបរទេស​ចិន បានថ្កោលទោសចំពោះការសម្លាប់​លេខា​​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ជាន់ខ្ពស់​​អ៊ីរ៉ង់ លោក Ali Larijani ដោយ​​ហៅ​​ «ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល»​​​ ថា «មិនអាចទទួលយកបានទៀតទេ»។ នេះបើយោងតាមការចុះផ្សាយ ពីភ្នាក់ងារ CNN កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែមីនា ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅពេល​អ្នកកាសែត​សួរអំពីការស្លាប់របស់លោក Larijani ដោយ​លោក​និយាយថា៖​«យើងតែងតែប្រឆាំងនឹងការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។ សកម្មភាពនៃការសម្លាប់មេដឹកនាំរដ្ឋអ៊ីរ៉ង់ និងការវាយប្រហារគោលដៅស៊ីវិល គឺមិនអាចទទួលយកបានទៀតទេ»។

លោក Lin បាននិយាយថា ប្រទេសចិនជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ និង​​រារាំង​ស្ថានភាពក្នុងតំបន់ពីការរីករាលដាលចេញពីការគ្រប់គ្រង។ បើទោះជាទីក្រុងប៉េកាំងគឺជាដៃគូជិតស្និទ្ធរបស់អ៊ីរ៉ង់ ប៉ុន្តែក៏បានរិះគន់ការវាយប្រហាររបស់ទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងរដ្ឋឈូងសមុទ្រដែលមានមូលដ្ឋានយោធាអាមេរិកផងដែរ។

យ៉ាងណាមិញ នៅក្នុងជម្លោះមួយនេះ ទីក្រុងប៉េកាំង បានបញ្ជូនបេសកជនពិសេសមួយរូបទៅកាន់មជ្ឈិមបូព៌ាគឺលោក Zhai Jun ដោយនិយាយថា ដំណើរទស្សនកិច្ចរបស់លោក Zhai គឺជា «កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលការទូត ​ដែល​នឹងមិនបញ្ឈប់ឡើយ ដរាបណាជម្លោះនៅតែបន្ត»។

ដំណើរទស្សនកិច្ចរបស់លោក Zhai រួមមានការឈប់នៅប្រទេសអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន គុយវ៉ែត និងអេហ្ស៊ីប ដោយបេសកជនពិសេសរូបនេះបានសង្កត់ធ្ងន់ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកថា គោលដៅមិនមែនយោធាមិនគួរត្រូវបានវាយប្រហារទេ ហើយសុវត្ថិភាពនៃផ្លូវដឹកជញ្ជូនមិនគួរត្រូវបានរំខានផងដែរ៕

អត្ថបទ៖ ​សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម