ព័ត៌មានជាតិ
បញ្ហារបស់អតីតពលករមកពីថៃ៖ របាយការណ៍សង់ត្រាល់ គ្មានសុក្រឹត្យភាពត្រឹមត្រូវព្រោះវិធីសាស្ត្រមិនស្របតាមវិជ្ជាជីវៈស្រាវជ្រាវ
ភ្នំពេញ ៖ ក្រោយការចេញរបាយការណ៍របស់អង្គការសង់ត្រាល់ស្តីពីបញ្ហាពលករ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ បានពន្យល់ថា របាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មិនមានសុក្រឹត្យភាពត្រឹមត្រូវព្រោះវិធីសាស្ត្រមិនស្របតាមវិជ្ជាជីវៈស្រាវជ្រាវដែលមានភាពលម្អៀងនិងមិនអាចយកទៅវាយតម្លៃនិងសន្និដ្ឋានជារួមសម្រាប់អតីតពលករកម្ពុជាមកពីថៃទាំងអស់នោះឡើយ។
លោក ស៊ុន មេសា បានអះអាងថា “របាយការណ៍របស់សង់ត្រាល់មិនមានសុក្រឹត្យភាពត្រឹមត្រូវ និងមិនអាចតំណាងឱ្យបទពិសោធន៍ជាក់ស្ដែងរបស់បងប្អូនអតីតពលករទាំងអស់ដែលវិលមកកម្ពុជាឡើយ ព្រោះវិធីសាស្ត្រជ្រើសរើសអតីតពលករមកសម្ភាសន៍ គឺធ្វើឡើងដោយដៅយកមនុស្សទុកជាមុនមិនមែនជាការជ្រើសរើសដោយចៃដន្យដែលស្របតាមវិជ្ជាជីវៈស្រាវជ្រាវនោះទេ។ ពោលគឺមិនស្របតាមវិជ្ជាជីវៈនៃការស្ទង់មតិដែលធ្វើឱ្យលទ្ធផលមិនអាចយកទៅសន្និដ្ឋាន និងវាយតម្លៃជារួមបានទេ”។

លោកស៊ុន មេសា បន្តថា ជុំវិញបញ្ហាពលករនេះ ក្រៅពីអង្គការសង់ត្រាល់ វិទ្យាស្ថានCDRI នៅឆ្នាំ២០២៦នេះ ក៏បានបញ្ចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយបង្ហាញថា អតីតពលករដែលមកពីប្រទេសថៃ មានការងារធ្វើជាង ៦០ម៉ឺននាក់ដែលផ្ទុយពីអ្វីដែលអង្គការសង់ត្រាល់បានលើកឡើង។

គិតត្រឹមពេលនេះ អតីតពលករ ៦៥ម៉ឺននាក់ហើយមានការងារធ្វើដោយក្នុងនោះអតីតពលករប្រមាណជាង ៣៣ម៉ឺននាក់ទទួលបានការងារធ្វើក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានធំៗ ខណៈដែលជាង ៣២ម៉ឺននាក់បានធ្វើការក្នុងការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន កសិកម្ម និងកន្លែងលក់រាយ។

ជាមួយគ្នានេះ ដើម្បីជួយអតីតពលករមកពីប្រទេសថៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងភាគីពាក់ព័ន្ធ បានដាក់ចេញវិធានការជាង៣០ចំណុច ដើម្បីជួយសម្រួលអតីតពលករតាំងពីនៅតាមព្រំដែនរហូតដល់មានការធ្វើ។ ក្នុងនោះ ក្រសួងបានរៀបចំវេទិកាប្រមាណជាង ៦០០លើកចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥មកដល់បច្ចុប្បន្ន។

បន្ថែមពីនេះ ក្រសួងបានកំពុងរៀបចំវគ្គបណ្តុះបណ្តាលជំនាញខ្លីរយៈពេល១សប្តាហ៍ និង១ខែ បន្ថែមលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥លាននាក់របស់រាជរដ្ឋាភិបាល និងការទទួលស្គាល់ជំនាញពីមុនរបស់អតីតពលករ រួមទាំងការបន្តរកការងារ និងផ្គូរផ្គងការងារដែលក្រសួងក៏ពុងបន្តធ្វើឥតដាច់ដើម្បីជួយអតីតពលករ។នេះបើតាមអ្នកនាំពាក្យក្រសួងការងារដដែល៕




-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


