ព័ត៌មានជាតិ
ផ្តើមបើកកម្មវិធីបុណ្យទន្លេខេត្តក្រចេះព្រឹកនេះ មានការរត់ចម្ងាយ ៥ គីឡូម៉ែត្រពីមហាជនប្រមាណ ២ ពាន់នាក់
មហាជនប្រមាណជាង ២ពាន់នាក់ និងមាន ៥ សញ្ជាតិ បានចូលរួមក្នុងកម្មវិធីកីឡារត់ប្រណាំងកម្សាន្តមហាជនចម្ងាយ ៥ គីឡូម៉ែត្រ ជាកម្មវិធីបើកដំបូងនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ”ទន្លេបៃតង បេតិកភណ្ឌ វប្បធម៌ និង ធម្មជាតិ” ប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងស្នាមញញឹម។
កម្មវិធីបានចាប់ផ្ដើមនាវេលាម៉ោង ៦:០០ នាទីព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ។

រដ្ឋបាលខេត្តបានរៀបចំទីតាំងចាប់ផ្ដើមនិងបញ្ចប់នៅមុខសាលាខេត្តផ្ទាល់តែម្តង និងមានការរៀបចំកន្លែងផ្តល់ទឹក បន្ទប់ទឹក រថយន្តសង្គ្រោះបឋម និងកន្លែងក្រុមគ្រូពេទ្យប្រចាំការ កន្លែងផ្ដល់អាហារសម្រន់ ចែកជូនក្រម៉ាជាវត្ថុអនុស្សាវរីយ៍ ផងដែរ។
នៅក្នុងកម្មវិធីរត់កម្សាន្តមហាជនចម្ងាយ ៥ គីឡូម៉ែត្រ នាព្រឹកនេះ បើតាមគណៈកម្មការរៀបចំបានឲ្យដឹងថា ពុំមានអ្នកចូលរួមណាម្នាក់មានបញ្ហាសុខភាព និងគ្រោះថ្នាក់ណាមួយដែលបង្កឡើងជាយថាហេតុនោះដែរ ពោលគឺកម្មវីធីរត់ប្រណាំងបញ្ចប់ទៅដោយជោគជ័យ។



នៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០២៦ នៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ នេះ មានកម្មវិធីសំខាន់ៗចំនួន ៨ កម្មវិធី រួមមាន៖ ១- រត់កម្សាន្តមហាជនចម្ងាយ៥គីឡូម៉ែត្រ ២- សកម្មភាពកីឡាប៉ារ៉ាម៉ូទ័រ ៣- កីឡាប្រជាប្រិយ (បោះអង្គុញ) និងអុកចត្រង្គ ៤- កីឡាវាយសីមហាជន ៥- កីឡារ៉ែក និងលោតម៉ឹក ៦- ពិធីក្រុងពាលី ៧- បណ្តែតប្រទីបបួងសួងសុំសេចក្តីសុខ និងដឹងគុណទន្លេ ៨- ការសម្ដែងទស្សនីយភាពសិល្បៈ។
កម្មវិធីនៅក្នុងថ្ងៃទី១ នៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ជុំទី២ នាថ្ងៃទី២៧ ខែមិនា ឆ្នា២០២៦ បន្ទាប់ពីខេត្តក្រចេះត្រូវបានរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកដំបូង មុនគេបង្អស់នាកំឡុងឆ្នាំ២០២១៥ កន្លងទៅ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


