Connect with us

ព័ត៌មានជាតិ

៣ខែដើមឆ្នាំ២០២៦ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរសរុបជាង​១៥ម៉ឺននាក់

បានផុស

នៅ

ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរមកកម្សាន្តសរុបចំនួន ១៥៣,៥៣២ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៥០,៤៥៦ នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៣,០៣៦ នាក់។ នេះបើយោងតាមរបាយការណ៍សង្ខេបប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួនភ្ញៀវទេសចរនាដើមឆ្នាំ ២០២៦ មានការថយចុះប្រមាណ ៧.៦០%  បើប្រៀបធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានភ្ញៀវទេសចរសរុប ១៦៦,១៧៣ នាក់ (ភ្ញៀវជាតិ ១៦២,៦៨៩ នាក់ និងភ្ញៀវបរទេស ៣,៤៨៤ នាក់)។ទោះបីជាយ៉ាងណា ចំនួនភ្ញៀវទេសចរនៅដើមឆ្នាំ២០២៦នេះ ត្រូវបានមើលឃើញថា នៅតែមានកម្រិតប្រហាក់ប្រហែលនឹងឆ្នាំមុនៗ បើទោះបីជាប្រទេសកម្ពុជាកន្លងមកបានប្រឈមមុខនឹងបញ្ហាប៉ះពាល់មួយចំនួនក៏ដោយ ក៏សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅតែដំណើរការជាធម្មតា។

ខេត្តមណ្ឌលគិរី នៅតែជាគោលដៅទេសចរដ៏ទាក់ទាញសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តគ្រប់រដូវកាល ជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗ ភ្ញៀវទេសចរមកកាន់ខេត្តនេះកើនឡើងយ៉ាងច្រើន។

មូលហេតុសំខាន់គឺ ខេត្តនេះសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិដូចជា ជួរភ្នំតូចធំ វាលស្មៅបៃតងផ្លាស់ប្តូរពណ៌តាមរដូវ និងទេសភាពដ៏ស្រស់ស្អាត។ លើសពីនេះ ក៏មានរមណីយដ្ឋានទឹកជ្រោះធម្មជាតិជាច្រើន ដែលមានឈ្មោះល្បី និងភ្នំណាមលៀរ (ភ្នំថ្មយក្ស) ដ៏អស្ចារ្យផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តបន្តផ្តោតលើការអភិវឌ្ឍសមិទ្ធិផលថ្មីៗ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តឲ្យបានកាន់តែច្រើននាពេលអនាគត៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម