ព័ត៌មានជាតិ
ការជួសជុលព្រះវិហារបុរាណអាយុជាង ១០០ ឆ្នាំ ក្នុងក្រុងក្រចេះបញ្ចប់ទាំងស្រុង
ព្រះវិហារបុរាណវត្តរកាកណ្ដាល ត្រូវបានជួសជុល កែលំអ ផ្នែកមួយចំនួនដោយក្រុមមន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានរយៈពេល ៣ ខែចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៦ បានបញ្ចប់ការជួសជុលជាស្ថាពរ។
លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះបានឲ្យដឹងបន្តថា ពាក់ព័ន្ធការជួសជុល ក្រុមការងារបានដូរការ៉ូ ដោយសារការ៉ូមុនបែកបាក់ ព្រោះជាការ៉ូបែបបុរាណ ក្បឿងក៏មានអាយុកាលវែង ហើយព្រំក្បឿងនិងក្បាលនាគជ្វា បង្កង់ដៃរណែង ដោយក្រុមការងារក៏បានដាក់សំណាញ់កុំឲ្យប្រជៀវចូល។ ជារួមគ្រិះធំៗនៅល្អ ប៉ុន្តែអ្វីដែលខូចខាតតិចតួចគឺបានប្ដូរ ដូចជា ដៃរណែង ក្បឿងដូរទាំងស្រុង ដោយក្រុមការងារដាក់ក្បឿងរចនាបទបែបខ្មែរឡើងវិញ ហើយបន្ថែមថ្នាំពណ៍ជំនួយ។ ចំណែកការលាបថ្នាំប្រើថ្នាំដែលធានាបានគុណភាពយូរអង្វែង និងការគូសគំនូសបន្ថែម។



កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរដោយថ្នាក់ដឹកនាំក្រសួងបានអចូលរួមពិធីពុទ្ធាភិសេកព្រះពុទ្ធរូប នៅព្រះវិហារបុរាណវត្តរកាកណ្ដាល ក្រោយបញ្ចប់ការជួសជុលជាស្ថាពរ។

ព្រះវិហារបុរាណវត្តរកាកណ្ដាល ដែលមានអាយុកាលជាង ១០០ឆ្នាំ គឺជាសំណង់បេតិកភណ្ឌដ៏សំខាន់មួយដែលបង្ហាញពីស្ថាបត្យកម្ម និងសិល្បៈខ្មែរក្នុងតំបន់ ស្ថិតតាមដងទន្លេមេគង្គ ក្នុងសង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ។ គំនូរនិងចម្លាក់ដែលឆ្លាក់លេីឈេីយ៉ាងប្រណីតនៃព្រះវិហារនេះ មានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មខ្មែរ។
ព្រះវិហារបុរាណនេះត្រូវបានជួសជុលដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន០២លើក ដោយលេីកទី១ក្នុងខែកញ្ញា ឆ្នាំ២០០២ និងលេីកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៥៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


