Connect with us

ព័ត៌មានជាតិ

ជប៉ុនសម្លឹងឃើញពីសក្តានុពលក្នុងការវិនិយោគលើសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា

បានផុស

នៅ

អ្នកវិនិយោគជប៉ុនកំពុងសម្លឹងឃើញឱកាសក្នុងការវិនិយោគលើសហគ្រាសខ្នាតតូច និងមធ្យមរបស់កម្ពុជា។ ខណៈការចាប់អារម្មណ៍នេះ ទទួលបានការស្វាគមន៍ពីប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចបានជំរុញឱ្យមានការវិនិយោគបន្ថែមទៀតលើសហគ្រាសខ្នាតតូច និងមធ្យមនេះ ដែលនឹងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា លោក តាកាយ៉ាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា បានលើកឡើងពីសក្ដានុពលរបស់កម្ពុជា នោះគឺសក្ដានុពលក្នុងការវិនិយោគផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ដែលលោកថា ជាចំណុចស្នូលដែលសមាគមជប៉ុន-កម្ពុជាបានចាប់អារម្មណ៍។ លោក បញ្ជាក់ប្រាប់សម្ដេចតេជោ ថា សមាគមរបស់លោក ក៏កំពុងជំរុញការវិនិយោគខ្នាតតូច និងមធ្យមនេះនៅកម្ពុជាឱ្យបានច្រើន។​

ប្រធានសមាគមជប៉ុន-កម្ពុជា បានកោតសរសើរចំពោះសក្ដានុពលធនធានធម្មជាតិរបស់កម្ពុជា ដែលលោក បានលើកឡើងថា កម្ពុជាមានលក្ខណៈអំណោយផលទៅលើធនធានធម្មជាតិ ហើយជប៉ុនមានលក្ខណៈពិសេសផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា។ ដូច្នេះបូកបញ្ចូលគ្នាទៅអាចនាំឱ្យកម្ពុជាបង្កើតបាននូវផលិតផលជាច្រើនទៀត ដើម្បីនាំចេញទៅក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគមជប៉ុន-កម្ពុជា ដែលបានទាក់ទាញអ្នកវិនិយោគរបស់ជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចតេជោបានសម្ដែងការរីករាយចំពោះការលើកឡើងរបស់ប្រធានសមាគមជប៉ុន-កម្ពុជា ហើយសម្ដេច ក៏បានពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើនរបស់សមាគម ដែលបានទាក់ទាញអ្នកវិនិយោគពីប្រទេសជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។

សម្ដេចតេជោ លើកឡើងថា សមាគមជប៉ុន-កម្ពុជា បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយរដ្ឋាភិបាលជប៉ុន ក៏បានខិតខំប្រឹងប្រែងជួយផ្ដល់ជំនួយដល់កម្ពុជាបានយ៉ាងច្រើនផងដែរ។

ជុំវិញការវិនិយោគទៅលើសហគ្រាសខ្នាតតូច និងមធ្យម សម្ដេចតេជោ បានបង្ហាញការពេញចិត្ត ដោយសម្ដេចបញ្ជាក់ថា តាំងពីសម្ដេចធ្វើជានាយករដ្ឋមន្រ្ដី គឺបានផ្ដោតសំខាន់ចំពោះការវិនិយោគលើសហគ្រាសខ្នាតតូចនិងមធ្យមនេះ។ សម្ដេច បញ្ជាក់ថា សម្ដេចតែងតាំងជំរុញឱ្យមានការវិនិយោគផុសផុលបន្ថែមទៀត ដោយសម្ដេចបានចាត់ទុកសហគ្រាសខ្នាតតូច និងមធ្យមនេះ គឺជាចលករនៃការជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម