ព័ត៌មានជាតិ
ក្រសួងការងារ លើកកម្ពស់សុខភាព និងសុវត្ថិភាពការងារ ដល់កម្មករនិយោជិត
នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ» លើកទី៩។ វគ្គសិក្សារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ មានសារសំខាន់សម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារ ប្រចាំសហគ្រាស ក្រុមហ៊ុន រោងចក្រ និងអ្នកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារ ដើម្បីបំពេញបេសកកម្ម និងតួនាទីបានពេញលេញស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាពង្រឹងវិសាលភាពក្នុងការបង្ការ និងទប់ស្កាត់រាល់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ដល់កម្មករនិយោជិត ដោយប្រើវិធីសាស្ត្រត្រឹមត្រូវ និងទាន់ពេលវេលា។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញនៃនាយកដ្ឋានពេទ្យការងារ បានធ្វើបទបង្ហាញ ដើម្បីណែនាំផ្សព្វផ្សាយ និងបង្កើនចំណេះដឹងដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ លើមេរៀនសំខាន់ៗរួមមាន មូលដ្ឋានគ្រឹះ និងសារៈសំខាន់នៃសុវត្ថិភាពការងារ ការកំណត់ហានិភ័យ កម្រងប្រកាសពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ សុវត្ថិភាពឡចំហាយ សម្ភារការពារបុគ្គល(PPE) ការសង្គ្រោះបឋម(First aid) ទម្រង់របាយការណ៍គ្រូពេទ្យសហគ្រាស ការលើកដាក់ទម្ងន់ សុវត្ថិភាពអគ្គិភ័យ និងអគ្គិសនី ការទុកដាក់សារធាតុគីមី ឥរិយាបទបំពេញការងារ ផែនការឆ្លើយតបគ្រាអាសន្ន ភាពតានតឹងដោយកម្តៅ ព្រមទាំងចូលរួមផ្សព្វផ្សាយអំពីបញ្ហាជំងឺមិនឆ្លង។

សូមបញ្ជាក់ផងដែរថា ការរៀបចំការបណ្តុះបណ្តាលនេះ គឺបង្ហាញពីការបន្តយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព និងសុខភាពការងាររបស់បងប្អូនកម្មករនិយោជិត ស្របតាមការវិវឌ្ឍនៃពិភពការងារ៕







-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


