កីឡា
កីឡាករ ផាន ផាន់ណាត បង្ហាញការអន់ចិត្តក្រោយចាប់គូមិនបានប្រកួតដូចគេ
អ្នកលេងគុនខ្មែរមកពីក្លឹបឆ័ត្រយោង ៩១១ ផាន ផាន់ណា បង្ហាញការអន់ចិត្តតាមបណ្ដាញសង្គមហ្វេបុករបស់ខ្លួនដោយសារតែចាប់គូមិនបានឡើងប្រកួតរយៈពេលជាងមួយខែមកហើយ ស្របពេលជីវភាពរស់នៅប្រចាំថ្ងៃជួបការលំបាកដោយសារគ្មានចំណូល។

កីឡាករ ផាន ផាន់ណា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះរូបគេបានបង្ហោះសារនៅលើគណនីហ្វេសបុករបស់ខ្លួនថា «តាំងពីបានពាន និងមកមួយខែជាងហើយគ្មានឈ្មោះប្រគួតទៀតសោះ ហាត់ដើម្បីចង់ឡើងប្រគួតតតែប្រគួតមួយប្រគួតបាត់មួយខែទៅពីរខែ ខ្ញុំពិតជាមានអារម្មណ៍ថាហត់ណាស់»។ រូបគេបង្ហាញពីការអន់ចិត្តដោយគ្មានឈ្មោះប្រកួត ឬបានមួយប្រកួតស្ងាត់ចង់ពីរខែបែបនេះ។ កីឡាករខំប្រឹងហ្វឹកហាត់ដើម្បីបានប្រកួត ប៉ុន្តែបែរជាមិនសូវបានប្រកួតដូចនេះហាក់ហត់នឿយក្នុងចិត្ត។ ការរស់នៅប្រចាំថ្ងៃរបស់ខ្លួនក៏ជួបការលំបាកដូចគ្នាផងដែរដោយសារតែមិនសូវបានឡើងប្រកួត។

អ្នកគាំទ្រមួយចំនួនក៏បានបញ្ចេញមតិខ្លះដែរថា ខំប្រឹងតស៊ូតទៅទៀត។ ចំណែកអ្នកខ្លះទៀតចង់ឲ្យរូបគេផ្លាស់ប្ដូរក្លឹប ព្រោះបច្ចុប្បន្ននេះមានតែសមត្ថភាពមួយមុខក៏ពិបាករកទីផ្សារប្រកួតនោះដែរ។ អ្នកផ្សេងៗទៀតអាណិត និងហួសចិត្តចំពោះរឿងអត់សូវបានប្រកួតមួយនេះ។
បញ្ជាក់ដែរថា ផាន ផាន់ណា ជាកីឡាករមកពីក្លឹបឆត្រយោង ៩១១ ដែលប្រកួតលើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម។ ការប្រកួតចុងក្រោយរបស់គេគឺធ្វើឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដោយឈ្នះពានរង្វាន់ម៉ារ៉ាតុង១គ្រឿង៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


