ព័ត៌មានជាតិ
និស្សិតស្រីមកពីខេត្តសៀមរាប បន្តការសិក្សាដល់ខេត្តព្រះសីហនុ សិក្សាជំនាញវេជ្ជសាស្ត្រសត្វ អនាគតចង់បើកកសិដ្ឋានចិញ្ចឹមសត្វ
កញ្ញា ស៊ិប ឧស្សា បានជ្រើសរើសការសិក្សាជំនាញវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តសត្វ ដោយសារចំណង់ចំណូលចិត្តផ្ទាល់ខ្លួនដោយមិនមានការអូសទាញ ឬជំរុញពីមិត្តភ័ក្ដិនិងគ្រួសារឡើយ។ ការសិក្សាជំនាញនេះ ឧស្សា ទទួលបានចំណេះដឹងទាំងផ្នែកទ្រឹស្ដី និងការអនុវត្តផ្ទាល់។

កញ្ញា ស៊ិប ឧស្សា ដែលកំពុងសិក្សាជំនាញវេជ្ជសាស្រ្តសត្វនៅវិទ្យាស្ថានកសិកម្មក្រុមហ៊ុន ម៉ុង ឫទ្ធី នៅក្នុងខេត្តព្រះសីហនុបានអះអាងថា ការសិក្សានៅទីនេះមានគុណភាពអប់រំ មិនខុសពីសាលានៅក្នុងទីក្រុងនោះទេ។ ជាក់ស្ដែង ការសិក្សាតម្រូវឲ្យសិស្សត្រូវចុះកម្មសិក្សារយៈពេល ២ ខែពេញនៅតាមកសិដ្ឋាន ដោយសាលាមិនទុកឲ្យសិស្សនៅទំនេរឡើយ។
ឧស្សា បានបង្ហើបពីកម្មវិធីសិក្សាជំនាញវេជ្ជសាស្រ្តសត្វ គឺផ្ដោតទៅលើសត្វចម្រុះទាំងសត្វតូចៗដូចជា មាន់ ទា សត្វទំពាអៀងដូចជា ចៀម ពពែ និងសត្វធំៗដូចជា គោ ជ្រូក ដោយមិនផ្ដោតតែទៅលើសត្វណាមួយឡើយ។
«ជំនាញនេះសិក្សាអំពីស្ថានភាពរស់នៅរបស់សត្វ និងជំងឺផ្សេងៗ។ លើសពីនេះថែមទាំងត្រូវធ្វើការវះកាត់សត្វផ្ទាល់ ដើម្បីពិនិត្យមើលសរីរាង្គខាងក្នុង។ ឧទាហរណ៍ការពិនិត្យមើលពោះវៀនថាតើមានការរលាក ឬប៉ោងមានខ្យល់ ដើម្បីសន្និដ្ឋានរោគសញ្ញានៃជំងឺដូចជាជំងឺអ៊ីកូឡា ដោយផ្អែកលើទ្រឹស្ដីដែលបានរៀន»។

ក្រោយពេលបញ្ចប់ការសិក្សា ឧស្សាអាចយកចំណេះដឹងទៅជួយខ្លួនឯង និងជួយសង្គម តាមរយៈការផ្សព្វផ្សាយដល់ប្រជាជនពីការថែទាំនិងការទប់ស្កាត់ការរាតត្បាតជំងឺសត្វផ្សេងៗ ដូចជាជំងឺផ្ដាសាយបក្សីជាដើម។ ម្យ៉ាងវិញទៀត ថ្ងៃក្រោយបើសិនមានលទ្ធភាពអាចបើកកសិដ្ឋានចិញ្ចឹមសត្វដោយខ្លួនឯងក៏មានភាពងាយស្រួល ដោយសារកញ្ញាបានយល់ដឹងច្បាស់ច្រើនពីប្រភេទជំងឺរបស់សត្វទាំងការសិក្សាទ្រឹស្តី និងការចុះអនុវត្តជាក់ស្តែង។
ពាក់ព័ន្ធការសិក្សាជំនាញវេជ្ជសាស្ត្រសត្វនេះដែរ ឧស្សា លើកទឹកចិត្តដល់សិស្សដែលទើបបញ្ចប់ថ្នាក់ទី ១២ អាចជ្រើសរើសការសិក្សានៅវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឫទ្ធី ដោយសារសាលាមានកសិដ្ឋាននិងសត្វសម្រាប់ឲ្យអនុវត្តស្រាប់ និងមានការផ្តល់អាហារូបករណ៍ ឱកាសការងារធ្វើ ការសិក្សាទ្រឹស្ដីពេញលេញ និងការចុះកម្មសិក្សាអនុវត្តវះកាត់ជាក់ស្តែងដែលអាចស្វែងយល់ពីជំងឺសត្វដោយផ្ទាល់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


