Connect with us

ព័ត៌មានអន្ដរជាតិ

រ៉យទ័រ៖ ចិនមិនបាន​បិទការនាំចេញប្រេងចម្រាញ់ទាំងស្រុងទេ គ្រាន់តែកាត់បន្ថយបរិមាណប៉ុណ្ណោះ

បានផុស

នៅ

ប្រទេសចិនមិនបាន​ហាមឃាត់​ទាំងស្រុង​លើការនាំចេញប្រេងចម្រាញ់នោះទេ ដោយគ្រាន់តែកាត់បន្ថយបរិមាណនាំចេញប៉ុណ្ណោះ ហើយប្រទេសដូចជាម៉ាឡេស៊ី និងអូស្រ្តាលីនៅតែទទួល​បាន​ការផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដែលស្រង់ទិន្នន័យខាងវិស័យដឹកជញ្ជូន និងក្រុមហ៊ុនពាណិជ្ជកម្ម។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីរាយការណ៍ជុំវិញបញ្ហានេះ ធ្វើឡើងក្រោយចិនបាន​រឹតត្បឹតលើការនាំចេញប្រេងចម្រាញ់នៅខែមីនា និងបន្តដល់ខែមេសា ដោយសារតែការរំខានផ្នែកផ្គត់ផ្គង់ ដែលបណ្ដាលមកពីជម្លោះអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

ទិន្នន័យពីក្រុមហ៊ុនតាមដានកប៉ាល់ដឹកប្រេង Vortexa បាន​បង្ហាញថា ចិន​បាន​កាត់បន្ថយការនាំចេញប្រេងចម្រាញ់កាន់តែច្រើននៅខែមេសា ជាងខែមីនា។ ក្នុងរយៈពេល ២ សប្តាហ៍ដំបូងនៃខែមេសា ចិនបាន​នាំចេញប្រេងម៉ាសូត ប្រេងសាំងឥន្ធនៈ និងប្រេងយន្តហោះ ​ប្រហែល ៣២០​ ០០០ តោន ទៅកាន់ប្រទេសផ្សេងៗក្រៅពីទីក្រុងហុងកុង ដែល​តួលេខនេះស្មើនឹង ១/៦ នៃបរិមាណដែលចិនបាន​នាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​

ក្នុងនោះ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី អូស្រ្តាលី និងហ្វីលីពីន ទទួល​បាន​ការផ្គត់ផ្គង់ពីចិន ​២៣៤​ ០០០ តោន នៅខែមេសា និងបណ្ដាប្រទេសអាស៊ីខាងត្បូងប្រមាណ ៨២ ០០០ តោន ដោយដឹកកាត់តាមសិង្ហបុរី។

បើតាមរ៉យទ័រ ចិន​បន្ត​កម្រិតការនាំចេញនៅខែមេសា ដើម្បី​ប៉ះប៉ូវនឹង​កម្សោយផលិតកម្មនៅ​រោងចក្រចម្រាញ់ប្រេងដែលភាគច្រើនគ្រប់គ្រងដោយរដ្ឋ។ ការនាំចេញក្នុងបរិមាណតិចតួច​ នៅតែត្រូវបានអនុញ្ញាត​សម្រាប់ប្រទេស​ក្នុងតំបន់ ដែលត្រូវការប្រេងឥន្ធនៈ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម