កីឡា
កីឡាករល្អសាច់ អេលីត សំរាំង មុនចាប់អាជីពប្រដាល់រូបគេក៏ជាអ្នកកីឡាមួយរូបដែរ
កីឡាករ អេលីត សំរាំង ដែលល្បីមានសាច់ស្អាត និងស្នៀតប្រយុទ្ធគួរឲ្យចាប់អារម្មណ៍ម្នាក់នោះមុនចាប់អាជីពប្រដាល់នេះរូបគេក៏ជាអ្នកហ្វឹកហាត់កីឡាវ៉ូវីណាមបាន ២-៣ឆ្នាំ និងធ្លាប់ឆ្លងកាត់ការប្រកួតខ្លះៗទៀតផង។

កីឡាករ អេលីត សំរាំង
អ្នកប្រដាល់វ័យ ១៤ឆ្នាំ អេលីត សំរាំង បានឲ្យដឹងថា មុនចូលមកអាជីពប្រដាល់នេះរូបក៏ជាកីឡាករវ៉ូវីណាមម្នាក់ដែរដែលបានហ្វឹកហាត់នៅក្លឹបមួយកន្លែងឯខណ្ឌច្បារអំពៅជាមួយលោក កៅ មករា។ ដោយសារតែការស្រឡាញ់ខាងវិស័យប្រដាល់ និងចង់ចាប់អាជីពមួយនេះទើបមានការស្របសម្រួលឲ្យមកហ្វឹកហាត់ជាមួយលោក ស៊ន អេលីត រហូតដល់ពេលបច្ចុប្បន្ន។

កីឡាករ អេលីត សំរាំង
កីឡាករថ្នាលដើមកំណើតនៅរាជធានីភ្នំពេញរូបនេះបន្ថែមទៀតថា រូបគេស្រឡាញ់អាជីពប្រដាល់នេះខ្លាំងពិសេសក្រោយបានមើលការប្រកួតរបស់រៀមច្បង រឿង សោភ័ណ្ឌ កន្លងទៅ។ សំរាំង យល់ឃើញថាអាជីពនេះនឹងធ្វើឲ្យរូបគេ និងក្រុមគ្រួសារមានជីវភាពធូរធាមានកេរ្តិ៍ឈ្មោះក្នុងសង្គមថែមទាំងអាចចេញទៅប្រកួតនៅឯក្រៅប្រទេសទៀត។ ដូច្នេះហើយរូបគេប្ដេជ្ញាខំប្រឹងប្រែងហ្វឹកហាត់បន្តទៀតដើម្បីឈានទៅរកភាពជោគជ័យនៅថ្ងៃខាងមុខ។
បញ្ជាក់ដែរថា អេលីត សំរាំង ជាកូនសិស្សលោក ស៊ន អេលីត នៃក្លឹបប្រដាល់ស្រាបស្រឿយគុនខ្មែរ។ រូបគេចូលចាប់អាជីពប្រដាល់នេះប្រហែល ២-៣ឆ្នាំប៉ុណ្ណោះ និងបានឡើងប្រកួត ១០ដង ឈ្នះ៥ ចាញ់៥៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


