សន្តិសុខសង្គម
អាជ្ញាធរស្រុកចិត្របុរី សម្រេចចុះរុះរើទីតាំងលក់ដូរនៅក្រោមស្ពានមិត្តភាពមេគង្គក្រចេះ
គណៈបញ្ជាការឯកភាពស្រុកចិត្របុរីបានចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសម្រេចរុះរើទីតាំងលក់ដូរមួយចំនួន នៅក្រោមស្ពានមិត្តភាពចិន-កម្ពុជា មេគង្គក្រចេះ និងទីតាំងលក់ដូរក្បែរនោះ ស្ថិតនៅលើចំណីផ្លូវសាធារណៈតាមដងផ្លូវលេខ ៣៧៧ (ខ្សែផ្លូវ ក្រចេះ ~ ឆ្លូង) ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយឡើងវិញ។
ការចុះអនុវត្តរុះរើនេះ ធ្វើឡើងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីអាជ្ញាធរស្រុកបានចុះធ្វើកិច្ចសន្យាណែនាំរួចរាល់តាំងពីដើមខែមេសា ប៉ុន្តែអាជីវករមួយចំនួននៅតែបន្តការលក់ដូរដដែល។ ការលក់ដូរលើចំណីផ្លូវបង្កឲ្យមានការកកស្ទះ និងងាយរងគ្រោះថ្នាក់ដល់ទាំងអ្នកលក់ អ្នកធ្វើដំណើ។


លោក សេក រុន អភិបាលរងស្រុកចិត្របុរី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើដោយបង្ខំ តុ-កៅអី គ្រែ-ទូ លក់ដូរ នៅចំណុចស្ពានថ្មី ស្ថិតនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយកម្លាំងក្រុមការងារបានធ្វើការណែនាំ មិនអនុញ្ញាតអោយបន្តចូលលក់ជាថ្មីទៀតនោះទេ ដើម្បីបង្ការហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដល់អ្នកលក់ដូរ និងសុវត្ថិភាពចរាចរណ៍ដងផ្លូវនៅចំណុចស្ពានថ្មី។

លោក សេក រុន អភិបាលរងស្រុកចិត្របុរី បានឲ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើដោយបង្ខំនៅចំណុចស្ពានថ្មី ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ជាលទ្ធផលបានរុះរើសម្អាតទាំងស្រុងពីក្រោមស្ពាន ចំណីស្ពាន ចំណីផ្លូវ និងបានណែនាំមិនអោយចូលលក់ជាថ្មីនិងហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដល់អ្នកលក់ដូរ។

លោកក៏ស្នើពលរដ្ឋយោគយល់ចំពោះការសម្រេចចិត្តរុះរើទាំងបង្ខំបែបនេះ ដោយកន្លងមកបានចុះអប់រំណែនាំជាច្រើនលើករួចមកហើយ រហូតដល់ធ្វើកិច្ចសន្យាថែមទៀតតែបងប្អូនមិនព្រមរុះរើចេញសោះ។ ដើម្បីសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរត្រូវជ្រើសរើសជួយរើទាំងបង្ខំព្រោះរថយន្តធំៗណាស់បត់បែនចុះឡើង៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


