Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះមហាក្សត្រ អង់គ្លេស យាង​ទៅ​​អាមេរិក​ ចំពេល​ទំនាក់​ទំនង​​​​​​សម្ព័ន្ធមិត្តរអាក់រអួល​

បានផុស

នៅ

ព្រះមហាក្សត្រអង់គ្លេស ព្រះចៅ Charles ទី៣ បានយាង​ទៅ​សហរដ្ឋអាមេរិក​ជួបសវនាការ​ជាមួយ ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅសេតវិមានកាលពីថ្ងៃចន្ទទី២៧ ខែមេសា ឆ្នាំ២០២៦ ដែលជាការចាប់ផ្ដើមនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋដ៏មានសារៈសំខាន់បំផុតមួយ ប៉ុន្តែត្រូវបានគ្របដណ្ដប់ដោយភាពតានតឹង​​នៃ​ទំនាក់​ទំនង​ទ្វេភាគី ក៏ដូចជាជាមួយ​សម្ព័ន្ធ​មិត្ត​​ណាតូ និងការប៉ុនប៉ងធ្វើឃាតលើប្រធានាធិបតីអាមេរិក។

ព្រះមហាក្សត្រអង់គ្លេស ព្រះចៅ Charles ទី៣និងលោក ដូណាល់ ត្រាំ (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន aljazeera នៅពីក្រោយការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះស្ដេច Charles និងម្ចាស់ក្សត្រី Camilla នៅចំពោះមុខកាមេរ៉ា វាគឺជាការលាក់បាំងនូវភាពរង្កោះរង្កើកាន់តែខ្លាំងឡើងនៃទំនាក់ទំនងដែលគេហៅថា «ទំនាក់ទំនងពិសេស» រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ ជុំវិញបញ្ហាសង្គ្រាមរបស់លោកត្រាំនៅប្រទេសអ៊ីរ៉ង់។

ចំពេលដែលភាពតានតឹងកំពុងតែកើនឡើងកម្ដៅបែបនេះ ស្ដេច Charles បានថ្លែងព្រះរាជសុន្ទរកថាទៅកាន់អង្គប្រជុំរួមនៃសភាអាមេរិកនៅថ្ងៃអង្គារនេះ ដែលនៅក្នុងនោះ ព្រះអង្គមានបន្ទូលប្រាប់ដល់សមាជិកសភាអាមេរិកថា ប្រវត្តិសាស្ត្រដ៏យូរលង់រវាងប្រទេសទាំងពីរ គឺជាប្រវត្តិសាស្ត្រនៃ «ការផ្សះផ្សា និងការធ្វើឲ្យប្រសើរឡើងវិញ» នេះបើយោងតាមសម្រង់ខ្លះនៃព្រះរាជ​បន្ទូល​​ដែលត្រូវបានបញ្ចេញឲ្យដឹង។

ដោយឡែក កាលពីថ្ងៃអាទិត្យ លោកត្រាំបានប្រាប់សារព័ត៌មាន Fox News ថា «ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ អាចជួយជួសជុលទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក។ ទ្រង់តំណាងឲ្យប្រទេសជាតិរបស់ទ្រង់ តាមរបៀបដែលគ្មាននរណាម្នាក់ផ្សេងទៀតអាចធ្វើបានឡើយ»។

ទោះជាយ៉ាងណាក៏ដោយ ព្រះរាជទស្សនកិច្ចដែលបានចាប់ផ្ដើមកាលពីថ្ងៃចន្ទនេះ ធ្វើឡើងចំពេលដែលមានភាពតានតឹងក្នុងទំនាក់ទំនងរវាងអាមេរិក និងអង់គ្លេស ខណៈដែលលោក ត្រាំ បន្តរិះគន់ជាសាធារណៈលើនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ជុំវិញជំហររបស់លោកចំពោះសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដោយចោទប្រកាន់លោកថា មិនបានជួយជ្រោមជ្រែងទីក្រុងវ៉ាស៊ីនតោនក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់ ឬជួយសហរដ្ឋអាមេរិកក្នុងការបើកច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ឡើងវិញនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម