ព័ត៌មានអន្ដរជាតិ
និស្សិតស្រីចិន ដែលក្រុម Scam ចាប់នៅថៃ មិនទាន់ត្រូវបានដោះលែង ទោះបង់ប្រាក់លោះ៣ម៉ឺនដុល្លារ
វាជារឿងដ៏គួរឲ្យខ្លោចចិត្តបំផុតសម្រាប់គ្រួសារនិស្សិតស្រីម្នាក់មកពីខេត្តក្វាងទុង ប្រទេសចិន ដែលត្រូវក្រុមឧក្រិដ្ឋជនជួញដូរមនុស្សចាប់ខ្លួន បន្ទាប់ពីនាងបានចាញ់បោកពាក្យសម្ដីគេថាឲ្យមកដើរលេងបុណ្យចូលឆ្នាំនៅប្រទេសថៃ។

ទោះបីជាគ្រួសាររបស់នាងបានប្រឹងប្រែងរកលុយរហូតដល់ទៅ ៣ម៉ឺនដុល្លារ ដើម្បីបង់ជាប្រាក់លោះតាមការទាមទាររបស់ក្រុមឆបោករួចរាល់ហើយក៏ដោយ ប៉ុន្តែមកទល់ពេលនេះ និស្សិតស្រីរូបនោះនៅតែមិនទាន់ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញនៅឡើយទេ។
គួររំលឹកថា យោងតាមសារព័ត៌មានចិន Sin Chew Daily រឿងរ៉ាវដ៏រន្ធត់នេះបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១០ ខែមេសា នៅពេលដែលកញ្ញា ស៊ាវ យ៉ាង (Xiao Yang) ដែលជានិស្សិតឆ្នាំទី១ បានហោះហើរមកដល់ប្រទេសថៃក្នុងបំណងកម្សាន្តសប្បាយ។ ប៉ុន្តែជាអកុសល នាងមិនបានជួបមិត្តភក្តិដែលជាអ្នកណាត់ជួបនោះទេ បែរជាត្រូវជនប្លែកមុខនាំខ្លួនយកទៅបាត់ រួចបញ្ជូនបន្តទៅដល់តំបន់ព្រំដែនមីយ៉ាន់ម៉ា ដើម្បីលក់ទៅឲ្យក្រុមខិលខូចដែលធ្វើការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។ ក្រោយមក លុះឈានដល់ថ្ងៃទី១៣ ខែមេសា ស្រាប់តែមានបុរសម្នាក់បានទាក់ទងមកឪពុករបស់នាង ដោយគំរាមទារប្រាក់ ៣ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែង បើមិនដូច្នោះទេ គេនឹងលក់នាងបន្ត ឬធ្វើបាបរាងកាយនាងជាមិនខាន។
ថ្វីដ្បិតឪពុករបស់នាង បានផ្ញើប្រាក់លោះជាប្រភេទលុយឌីជីថលទៅឲ្យតាមការព្រមព្រៀងភ្លាមៗក៏ដោយ ក៏ក្រុមឧក្រិដ្ឋជនទាំងនោះនៅតែមិនព្រមដោះលែងនាងតាមសន្យាឡើយ។ ពួកគេ បានព្យាយាមរកលេសផ្សេងៗមិនព្រមដោះលែង ដូចជា ការបិទផ្លូវក្នុងឱកាសបុណ្យចូលឆ្នាំថៃ និងបញ្ហានីតិវិធីផ្សេងៗ ដើម្បីបន្តឃុំខ្លួននាងទុកក្នុងកន្លែងអាថ៌កំបាំងមួយ។ បច្ចុប្បន្ន គ្រួសាររបស់នាងកំពុងរស់នៅក្នុងក្ដីបារម្ភជាខ្លាំង ខណៈដែលអាជ្ញាធរចិនបានចាប់ផ្ដើមបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកកន្លែងដែលនាងត្រូវបានគេឃុំខ្លួន និងព្យាយាមជួយសង្គ្រោះនាងឲ្យមានសុវត្ថិភាពឡើងវិញ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


