ព័ត៌មានជាតិ
សហជីពនៅកម្ពុជា៖ រាជរដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែមានស្ដង់ដាខ្ពស់ដូចប្រទេសនៅក្នុងតំបន់
សហជីពនៅកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំផ្តោតលើការកំណត់ប្រាក់ឈ្នួលអប្បបរមា ឱកាសការងារ ការបណ្តុះបណ្តុះបណ្តាលជំនាញ ការពង្រឹងច្បាប់ការងារ និងបទដ្ឋានគតិយុត្តក្នុងវិស័យការងារ សុខដុមនីយកម្មនៅកន្លែងធ្វើការ និងលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែមានស្ដង់ដាខ្ពស់ដូចប្រទេសនៅក្នុងតំបន់ដែរ។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា មានចំណុចសំខាន់ៗជាច្រើនដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែមានស្ដង់ដាខ្ពស់ រួមមាន៖ ការកំណត់ប្រាក់ឈ្នួលអប្បបរមា, យន្តការអធិការកិច្ចការងារ, ការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព, ការធានាសុខុមាលភាពសង្គមតាមរយៈការផ្តល់អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមជាដើម។

លោកបញ្ជាក់ថា «យើងមានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការអន្តរជាតិខាងការងារ ILO និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីជួយត្រួតពិនិត្យ និងលើកកម្ពស់ស្តង់ដាការងារឱ្យកាន់តែប្រសើរ។ រដ្ឋមន្ត្រីក្រសួងការងារលោកតែងតែយកចិត្តទុកដាក់ខ្លាំងណាស់ មកលើបងប្អូនកម្មករនិយោជិត ពិសេសតាមដានលើសុខភាព សុវត្ថិភាព និងអត្ថប្រយោជន៍ផ្សេងៗ»។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកម្ពុជាមានកិច្ចសហការល្អជាមួយប្រទេសដទៃផ្សេងទៀត ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ។ ជាក់ស្តែង មានអង្គការអន្តរជាតិខាងការងារ (ILO), គម្រោង BFC និងម្ចាស់ពាណិជ្ជសញ្ញា (Brand) ជាច្រើនជាសាក្សីថា កម្ពុជាអនុវត្តបានល្អ។

លោកថ្លែងថា «កម្ពុជាមិនមែនជាប្រទេសមួយដែលអាក្រក់ដូចគេចោទប្រកាន់នោះទេ ហើយកម្ពុជាតែងតែអនុវត្តការងារបានខ្ជាប់ខ្ជួនតាមរយៈ ការសហការជាមួយអង្គការអន្តរជាតិខាងការងារ ILO ក៏ដូចជាគម្រោង BFC និងម្ចាស់ Brand ដទៃទៀត ជិត២០ឆ្នាំមកហើយ ដែលគេទទួលស្គាល់ថា កម្ពុជាអនុវត្តលក្ខខណ្ឌការងារបានល្អប្រសើរ»។

លោកបន្តថា មិនតែប៉ុណ្ណោះ ការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់ ជាមួយនឹងប្រាក់ឧបត្ថម្ភ និងការផ្តល់ឱ្យកម្មករនិយោជិតមានឱកាសសិក្សា ដើម្បីបង្កើនសមត្ថភាព និងសិក្សាជំនាញថ្មីក៏ជាផ្នែកមួយដែលមានការសាទរ និងទទួលស្គាល់ស្ដង់ដារទាំងការងារ និងផលិតភាពដោយអន្តរជាតិផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


