ព័ត៌មានអន្ដរជាតិ
អតីតនាយក FBI កំពុងជាប់ចោទពីបទផ្តល់សញ្ញាសម្លាប់ ប្រធានាធិបតី ដូណាល់ ត្រាំ
អតីតនាយក FBI លោក James Comey ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងដល់ជីវិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជាការចោទប្រកាន់ជាផ្លូវការមួយកើតចេញពីរូបភាព ដែលលោកបានចែករំលែកនៅលើបណ្តាញសង្គមកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន BBC ។

សេចក្តីសម្រេចក្នុងការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែមេសា ដែលមានប្រភពចេញពីរូបថតមួយសន្លឹក ដែលលោក Comey បានបង្ហោះនៅលើបណ្តាញសង្គម Instagram កាលពីខែឧសភា ឆ្នាំ ២០២៥ ដែលបង្ហាញពីរូបសំបកខ្យងត្រូវបានតម្រៀបជាលេខរៀង ៨៦៤៧ នៅលើខ្សាច់ ត្រូវបានគេប្រើក្នុងន័យថា «ដកចេញ» ឬ «កម្ចាត់ចោល»។
លោក ត្រាំ បានចាត់ទុក លេខ ៨៦ គឺជាពាក្យស្លោកដែលមានន័យថា «អំពើឃាតកម្ម» ខណៈដែលលេខ៤៧ សំដៅលើរូបលោក ដែលជាប្រធានាធិបតីទី ៤៧។ លោក លើកឡើងថា៖ «គេដឹងច្បាស់ណាស់ថា វាមានន័យយ៉ាងណា។ នោះមានន័យថា ការធ្វើឃាត»។
អគ្គរដ្ឋអាជ្ញាស្តីទី លោក Todd Blanche បានឲ្យដឹងថា អតីតនាយកនៃការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) រូបនេះ កំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួនពីរករណី រួមមាន៖ ការគំរាមកំហែងដល់ជីវិត និងបង្ករបួសស្នាមលើរាងកាយប្រធានាធិបតីសហរដ្ឋអាមេរិកដោយចេតនា ក៏ដូចជាការផ្ញើសារគំរាមកំហែងក្នុងកម្រិតសហព័ន្ធផងដែរ។ បទចោទប្រកាន់នីមួយៗ អាចប្រឈមនឹងទោសជាប់ពន្ធនាគារអតិបរមារហូតដល់ ១០ ឆ្នាំ។
យោងតាមសម្តីរបស់លោក Blanche ការគំរាមកំហែងដល់ជីវិតបុគ្គលណាម្នាក់ គឺជាទង្វើដ៏គ្រោះថ្នាក់ និងអាចចាត់ទុកថាជាអំពើឧក្រិដ្ឋ។ មន្ត្រីរូបនេះបានបញ្ជាក់ថា «ក្រសួងយុត្តិធម៌នឹងមិនអត់ឱនឲ្យជាដាច់ខាត ចំពោះទង្វើណាដែលគំរាមកំហែងដល់ជីវិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក»។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ លោក Comey បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្នុងនាមជាអតីតនាយកនៃទីភ្នាក់ងារលោកដឹងច្បាស់អំពីការយកចិត្តទុកដាក់ និងផលវិបាកនៃការបង្ហោះបែបនេះ។ «ខ្ញុំនៅតែគ្មានទោស ខ្ញុំនៅតែមិនខ្លាច ហើយខ្ញុំនៅតែជឿជាក់លើប្រព័ន្ធតុលាការសហព័ន្ធឯករាជ្យ»។
លោក Comey បានបម្រើការជានាយក FBI ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧ ហើយត្រូវបានប្រធានាធិបតីត្រាំ ដកតំណែង បន្ទាប់ពីលោកបានចូលកាន់តំណែងក្នុងអាណត្តិដំបូងបានរយៈពេល៤ខែ។ នៅពេលនោះ FBI កំពុងធ្វើការស៊ើបអង្កេតលើការចោទប្រកាន់អំពីទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ របស់លោកត្រាំ។
នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ លោក Comey ត្រូវបានចោទប្រកាន់ពីបទផ្ដល់សក្ខីកម្មមិនពិត (ភូតកុហក) នៅចំពោះមុខសភា និងការរារាំងដល់កិច្ចដំណើរការនីតិវិធីរបស់សភា។ ពីរខែក្រោយមក ចៅក្រមសហព័ន្ធម្នាក់បានទម្លាក់ការចោទប្រកាន់ក្នុងសំណុំរឿងនេះចោល ដោយបានអះអាងថា រដ្ឋអាជ្ញាសហព័ន្ធដែលលោកត្រាំ បានជ្រើសរើសឲ្យមកចោទប្រកាន់នោះ មិនត្រូវបានតែងតាំងតាមនីតិវិធីត្រឹមត្រូវឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


