Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានអាមេរិក ២នាក់ បាត់ខ្លួន អំឡុងពេលធ្វើសមយុទ្ធ នៅម៉ារ៉ុក

បានផុស

នៅ

រឿងរ៉ាវដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងប្រទេសម៉ារ៉ុក កាលពីថ្ងៃសៅរ៍កន្លងទៅ នៅពេលដែលទាហានជើងគោកអាមេរិកចំនួន ២នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ក្នុងអំឡុងពេលសម្រាកពីការធ្វើសមយុទ្ធយោធាដ៏ធំមួយ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារព័ត៌មាន Korea Herald បាន​ចុះផ្សាយ​ថ្ងៃទី​៤ ខែ​​ឧសភា ឆ្នាំ​២០២៦ នេះ​ ថា តាមការឲ្យ​ដឹងពីមន្ត្រីការពារជាតិអាមេរិក ទាហានទាំងពីរនាក់នេះមិនមែនបាត់ខ្លួន ក្នុងពេលកំពុងហ្វឹកហាត់នោះទេ ប៉ុន្តែគឺបានបាត់ដាន ក្នុងពេលដែលពួកគេនាំគ្នាដើរកម្សាន្តភ្នំ នៅក្បែរតំបន់ឆ្នេរសមុទ្រ បន្ទាប់ពីការហ្វឹកហាត់ប្រចាំថ្ងៃត្រូវបានបញ្ចប់។

ទីបញ្ជាការអាហ្វ្រិករបស់អាមេរិក បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង នៅជិតតំបន់ Cap Draa ដែលជាកន្លែងសម្បូរទៅដោយភ្នំ វាលខ្សាច់ និងមានច្រាំងថ្មខ្ពស់ៗជាប់មហាសមុទ្រអាត្លង់ទិក។ នៅពេលដែលឃើញទាហានទាំងពីរ មិនត្រឡប់មកវិញតាមការកំណត់ កងកម្លាំងចម្រុះរវាងអាមេរិក និងម៉ារ៉ុក ក៏បានបើកប្រតិបត្តិការរុករកទ្រង់ទ្រាយធំភ្លាមៗ។ ក្នុងកិច្ចការជួយសង្គ្រោះនេះ គេបានប្រើប្រាស់ទាំងឧទ្ធម្ភាគចក្រ នាវាចម្បាំង ក្រុមអ្នកជំនាញសង្គ្រោះតាមភ្នំ និងសូម្បីតែអ្នកមុជទឹក ដើម្បីស្វែងរកគ្រប់ទីកន្លែង ដែលសង្ស័យថា ពួកគេអាចនឹងជួបគ្រោះថ្នាក់។

មកដល់ពេលនេះ ការរុករកនៅតែបន្តធ្វើឡើងយ៉ាងសស្រាក់សស្រាំ ប៉ុន្តែគេនៅមិនទាន់រកឃើញតម្រុយណាមួយនៅឡើយទេ។ អាជ្ញាធរកំពុងតែស៊ើបអង្កេតយ៉ាងល្អិតល្អន់ ដើម្បីចង់ដឹងថា តើមានរឿងអ្វីកើតឡើងចំពោះទាហានទាំងពីរនាក់នោះឲ្យប្រាកដ ក្នុងស្ថានភាពដី ដែលមានលក្ខណៈបត់បែន និងគ្រោះថ្នាក់បែបនេះ។

សូម​ជម្រាប​ថា ទាហានដែលបាត់ខ្លួននេះ គឺជាផ្នែកមួយនៃកងកម្លាំងជាង ៧ ០០០នាក់ មកពីជាង ៣០ប្រទេស ដែលកំពុងចូលរួមក្នុងសមយុទ្ធយោធាដ៏ធំប្រចាំឆ្នាំ ឈ្មោះថា «African Lion»។ សមយុទ្ធនេះ គឺជាកម្មវិធីហ្វឹកហាត់រួមគ្នាដ៏ធំបំផុតរបស់អាមេរិកនៅទ្វីបអាហ្វ្រិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។ ដ្បិត​សមយុទ្ធនេះមានសារៈសំខាន់ខ្លាំង ប៉ុន្តែវាក៏ធ្លាប់មានប្រវត្តិសោកនាដកម្មកាលពីឆ្នាំ ២០១២ ផងដែរ ដែលកាលនោះមានទាហានម៉ារីនអាមេរិក ២នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម