ព័ត៌មានអន្ដរជាតិ
ជប៉ុនពង្រឹងទំនាក់ទំនងជាមួយវៀតណាមដោយផ្ដោតលើថាមពល ចំពេលមានវិបត្តិប្រេង
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងថា ជប៉ុននឹងជំរុញទំនាក់ទំនងជាមួយវៀតណាម ដោយផ្តោតលើថាមពល និងរ៉ែសំខាន់ៗ ចំពេលដែលតំបន់អាស៊ីអាគ្នេយ៍រួមទាំងវៀតណាមប្រឈមនឹងវិបត្តិថាមពលដោយសារតែជម្លោះមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera ។

លោកស្រីបានប្ដេជ្ញាបែបនេះ ក្នុងជំនួបជាមួយសមភាគីវៀតណាម លោក Le Minh Hung កាលពីថ្ងៃសៅរ៍ នៅទីក្រុងហាណូយ ដែលមន្រ្តីកំពូលៗទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៦ លើវិស័យជាច្រើន រាប់ចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធ រហូតដល់កសិកម្ម និងកិច្ចសហប្រតិបត្តិការអវកាស។
លោកស្រី Takaichi បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ យ៉ាងដូច្នេះថា៖ «ភាគីទាំង២ បានកំណត់សន្តិសុខសេដ្ឋកិច្ចជាវិស័យអាទិភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី»។ លោកស្រីបន្តថា៖ «ទាក់ទងនឹងរ៉ែសំខាន់ៗ ភាគីទាំង ២ បានព្រមព្រៀងគ្នាពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការផ្គត់ផ្គង់ដែលមានស្ថេរភាព និងពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់»។
ដោយឡែក លោក Hung ឯណោះវិញ បានគូសបញ្ជាក់ថា ជប៉ុន និងវៀតណាម បានបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង «តាមរយៈមធ្យោបាយសន្តិភាពដោយផ្អែកលើច្បាប់អន្តរជាតិ»។
គេមើលឃើញថា ជប៉ុន និងវៀតណាមមានកង្វល់ដូចគ្នាចំពោះការទាមទារទឹកដីរបស់ចិននៅសមុទ្រខាងកើត និងសមុទ្រចិនខាងត្បូង ហើយភាគីទាំង ២ បានពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ ដើម្បីទប់ទល់នឹងការរំខានពាណិជ្ជកម្ម ដែលជំរុញដោយពន្ធរបស់អាមេរិក។
លើសពីនេះ ការពង្រីកទំនាក់ទំនងលើវិស័យថាមពលបច្ចុប្បន្ន ប្រកាសឡើងចំពេលដែលវៀតណាម បាន និងកំពុងស្នើសុំជំនួយពីជប៉ុន និងប្រទេសដទៃទៀត លើការផ្គត់ផ្គង់ប្រេង ស្របពេលដែលជម្លោះនៅមជ្ឈិមបូព៌ាជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ និងរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ជាពិសេសអាស៊ីអាគ្នេយ៍។
ជុំវិញបញ្ហានេះផងដែរ លោកនាយករដ្ឋមន្រ្តី Hung បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ក្រោមគំនិតផ្តួចផ្តើម «Power Asia» តម្លៃ ១០ ប៊ីលានដុល្លារដើម្បីជំរុញវិស័យថាមពលសម្រាប់បណ្ដាប្រទេសនៅអាស៊ី ជប៉ុននឹងជួយរៀបចំការផ្គត់ផ្គង់ប្រេងឆៅសម្រាប់រោងចក្រចម្រាញ់ប្រេង និងរោងចក្រគីមីឥន្ធនៈ Nghi Son របស់ប្រទេសវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


