Connect with us

សេដ្ឋកិច្ច

​តម្លៃ​មាសបាន​ធ្លាក់​ចុះ ​នៅ​ថ្ងៃអង្គារ​នេះ​

បានផុស

នៅ

តម្លៃ​ហាងឆេង​មាស​បាន​ធ្លាក់​ចុះ​ដល់ ​៥៤៤៤ ដុល្លារ ​ក្នុង​មួយ​តម្លឹង ​នៅ​ថ្ងៃអង្គារ​នេះ​ ដោយសារ​តែ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក ​និង​អ៊ីរ៉ង់​ បាន​កើន​ឡើង​ជាថ្មី​ ដែលជំរុញឱ្យតម្លៃប្រេងកើនឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន ​PP Link securities ​មានប្រសាសន៍​ថា មិនមែន​មាន​ន័យ​ថា តម្លៃប្រេងកើនឡើងតម្លៃមាសចុះនោះទេ ហើយក៏មិនមែនមានន័យថា ឱ្យតែ​តម្លៃ​ប្រេងចុះ តម្លៃមាសឡើងដែរនោះទេ ពោលគឺដោយសារតែកត្តាប្រាក់ដុល្លារ​នៅខាង​ក្រោយ ប្រ​សិន​បើគេមានតម្រូវការប្រាក់ដុល្លារយកទៅទិញប្រេងនោះតម្លៃ​ហាង​ឆេងមាស នឹងមាន​ការ​ធ្លាក់ចុះ។​

​លោក ឡុង សំណាង បញ្ជាក់ថា នៅខណៈផ្សេងទៀត អាចនឹងមានបញ្ហាទាំងពីរស្របគ្នាតែម្ដង ឧទា​ហរណ៍​ថា តម្លៃមាសក៏ចុះ តម្លៃប្រេងក៏ចុះនោះប្រហែលជាពាក់ព័ន្ធ​ជាមួយកត្តាប្រាក់​ដុល្លារ​តែ​មួយ​ ប៉ុន្តែ​ប្រសិន​បើ​តម្លៃ​ប្រេង​ក៏​កើន​ឡើង​ តម្លៃ​មាស​ក៏កើនឡើង​ ក៏ជាកត្តាដែល​ជះឥទ្ធិពល​នៅលើ​ប្រាក់​ដុល្លារ​ផង​ដែរ។

​លោក ឡុង សំណាង ​យល់ឃើញថា៖ «ប្រសិនបើតម្លៃប្រេងអត់ចុះទេ​ ​រឿងដែលអាមេរិកត្រូវធ្វើ​គឺដំឡើងអត្រាការប្រាក់ ដើម្បីឱ្យតម្លៃលុយរបស់ខ្លួនថ្លៃ ទិញប្រេងបានច្រើន ព្រោះភាគរយច្រើន​ដែល​យកប្រាក់ដុល្លារទៅទិញប្រេង អញ្ចឹងប្រ​សិន​បើប្រាក់ដុល្លារធ្លាក់ថ្លៃ នោះនឹងធ្វើឱ្យកំណើន​នៃ​ការ​ទិញប្រេងហ្នឹង អស់លុយច្រើន ប៉ុន្តែបានបរិមាណប្រេងតិច ដែលនេះជាក្ដីបារម្ភរបស់​ធនាគារ​កណ្ដាល ដែលគេមើលឃើញថា តើគួរដំឡើងអត្រាការប្រាក់ ឬទម្លាក់អត្រាការប្រាក់ ដើម្បីរក្សានូវ​​តុល្យ​ភាពតម្លៃផលិតផលក្នុងស្រុករបស់គេ»។​

​ទោះយ៉ាងណា ​ការដំឡើង​អត្រាការប្រាក់​មិនល្អ​សម្រាប់​លោក​ ដូណាល់ ត្រាំ ​នោះទេ ​ដោយ​សារ​តែអាណត្តិរបស់លោក ​គឺទម្លាក់អត្រាការប្រាក់​ដើម្បីទាក់ទាញការវិនិយោគ​នៅសហរដ្ឋ​អា​មេរិក៕​

អត្ថបទ៖​ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម