សន្តិសុខសង្គម
បុរសម្នាក់បែកថ្នាំប្រើហិង្សា ក្នុងគ្រួសារនិងដុតផ្ទះខ្លួនឯង ត្រូវអាវុធហត្ថរាជធានី ចុះបង្ក្រាបទាន់ពេលវេលា
បន្ទាប់ពីទទួលបានព័ត៌មាន សុំកិច្ចអន្តរាគមន៍ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ កាលពីវេលាម៉ោង១៦:៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ មានករណីបុរសម្នាក់ឈ្មោះ ម៉ៅ ចំណាប់ ភេទប្រុស អាយុ៣៦ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពបង្កហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងក្រុមគ្រួសារ ព្រមទាំងដុតផ្ទះខ្លួនឯង


នៅចំណុចផ្ទះលេខ៤២ ផ្លូវលេខ១៩ ភូមិ០៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់ទីតាំងកើតហេតុភ្លាមៗធ្វើអន្តរាគមន៍ ជួយពន្លត់ភ្លើងដែលឆាបឆេះ បានទាន់ពេលវេលា ព្រមទាំងបានធ្វើការទប់ស្កាត់និងឃាត់ខ្លួនជនបង្ក ផងដែរ។
ក្រោយហេតុការណ៍ ដ៏ភ្ញាក់ផ្អើលនេះត្រូវបានបញ្ចប់ ប្រជាពលរដ្ឋក្បែរខាងដែលទទួលរងនូវការភ័យខ្លាច និងបារម្ភពី ទង្វើដុតផ្ទះរបស់ជនបង្ក អាចនឹងឆេះរាលដាលដល់ផ្ទះពួកគាត់ បានសម្តែងការថ្លែងអំណរគុណ ដោយក្តីរំភើបបំផុត ចំពោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចុះជួយអន្តរាគមន៍ទាន់ពេលវេលា។


លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញផងដែរ ប្រសិនបើបងប្អូន បានជួបហេតុការណ៍ណាមួយ ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរស័ព្ទទៅកាន់លេខ១២៩១ ឬ អាចទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie៕





-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


