ព័ត៌មានជាតិ
ប្រមុខមហាផ្ទៃឱ្យប្រគល់រថយន្តជួលរឹបអូសពីឧក្រិដ្ឋជនឆបោកតាមអនឡាញជិះ ទៅម្ចាស់ដើមមានឯកសារស្របច្បាប់វិញ មិនត្រូវគាបយកលុយជាថ្នូរឡើយ
ករណីជនជាតិខ្មែរជួលរថយន្តឱ្យជនបរទេស ក្រោយមកជននោះពាក់ព័ន្ធអំពើឆបោកតាមអនឡាញត្រូវសមត្ថកិច្ចបង្ក្រាប និងដកហូត, ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យសមត្ថកិច្ចប្រគល់រថយន្តនោះទៅឱ្យម្ចាស់ដើមវិញ បើម្ចាស់មានឯកសារកម្មសិទ្ធិស្របច្បាប់ និងឯកសារជួលត្រឹមត្រូវ ដោយមិនត្រូវគាបសង្កត់យកលុយជាថ្នូរប្រគល់រថយន្តឡើយ។

អ្នកនាំពាក្យឧបនាយករដ្ឋមន្ត្រី ស សុខា លើកឡើងដូច្នេះលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាថ្ងៃទី៥ ខែឧសភា នេះ ឆ្លើយតបនឹងសំណួរ ដែលសួរថា តើរថយន្តមានឯកសារកម្មសិទ្ធិ និងលិខិតជួលត្រឹមត្រូវ ដែលជួលឱ្យជនបរទេស ពេលសមត្ថកិច្ចចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយត្រូវដកហូត រថយន្តទាំងនេះត្រូវប្រគល់ជូនម្ចាស់វិញ ឬទុកជាសម្បត្តិរដ្ឋ?
លោក រ៉េន រតនៈ អ្នកនាំពាក្យបានស្រង់សម្ដីណែនាំរបស់រដ្ឋមន្ត្រីមហាផ្ទៃទៅកាន់សមត្ថកិច្ចជំនាញ ក្នុងកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធ្វើឡើងនាថ្ងៃទី៤ ខែឧសភា មកសរសេរដូច្នេះ៖«ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ ក្នុងករណីប្រជាពលរដ្ឋខ្មែរបានជួលរថយន្តឱ្យ ជនបរទេស ហើយជនបរទេស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើស ដោយមានទាំងរថយន្តជួលនោះផង គឺសមត្ថកិច្ចយើង ត្រូវរៀបចំបែបបទប្រគល់រថយន្តនោះ ឱ្យទៅម្ចាស់រថយន្តវិញ ក្នុងករណីមានឯកសារជួល និងឯកសារកម្មសិទ្ធិរថយន្តច្បាស់លាស់ ស្របតាមច្បាប់។»។
ប្រមុខមហាផ្ទៃ លោក ស សុខា សង្កត់ធ្ងន់ទៅកាន់សមត្ថកិច្ចជំនាញថា ដាច់ខាត មិនត្រូវឱ្យមានការគាបសង្កត់ទាមទារប្រាក់ជាថ្នូរ នឹងការបំពេញបែបបទប្រគល់រថយន្តជូនទៅប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តឡើយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


