ជីវិតកម្សាន្ដ
ប៊ី សុធារី ទប់ទឹកភ្នែកមិនជាប់ ពេលដឹកនាំបវរកញ្ញាខ្មែរជាច្រើនរូប ទៅសួរសុខទុក្ខវីរកងទ័ពនៅព្រំដែន
កញ្ញា ប៊ី សុធារី ដែលជាបវរកញ្ញាកម្ពុជាដ៏លេ ចកាលពីថ្មីៗនេះនាងបានបង្ហាញវត្តមានដឹកនាំបវរក ញ្ញាខ្មែរជាច្រើនរូបផ្សេងទៀតចុះទៅដល់តំបន់ព្រំដែនដើម្បីសួរសុខទុក្ខវីរ:កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីពីការឈ្លានពាន។

ដំណើរឆ្ពោះទៅតំបន់ព្រំដែនរបស់កញ្ញា ប៊ី សុធារី និងបវរញ្ញាខ្មែរខាងលើក្រៅពីការសួរសុខទុក្ខនាងបានបង្ហាញការឈឺចាប់ខ្លាំងនិងដឹងគុណចំពោះវីរកងទ័ពដ៏អង់អាចក្លាហាន ពីសំណាក់កងទ័ពនៅទីនោះ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ការពារទឹកដីប្រជាជន និងប្រទេសជាតិ។
កញ្ញា ប៊ី សុធារី បាននិយាយទាំងទឹកភ្នែកទៅកាន់វីរកងទ័ពថា “ខ្ញុំពិតអរគុណខ្លាំងណាស់ដល់បងៗវីរ:កង ទ័ពដែលបានហ៊ានលះបង់ខ្លួនឯងដើម្បីការពារទឹកដី និងប្រជាជនខ្មែរទាំងមូលទោះបីពួកខ្ញុំពុំបានជាប់សាច់ឈាមនឹងបងៗក៏ដោយហើយពួកខ្ញុំនឹងដឹងគុណពួកបងៗអស់មួយជីវិត”។
ប៊ី សុធារី បន្ថែមថា កន្លងមកនាងធ្លាប់តែឭឪពុកម្តាយនិយាយពីរឿងសង្គ្រាមកាលពីខ្លួននៅក្មេង ឥឡូវកញ្ញាបានជួបនិងឃើញផ្ទាល់ហើយថាសង្គ្រាមបានបង្កការឈឺចាប់បែបណាសម្រាប់ជនភៀសសឹក និងកងទ័ពដែលបានពលីហើយរបួសក្នុងសមរភូមិសង្គ្រាម។ កញ្ញាបន្តថា ខ្លួនពិតឈឺចាប់និងក្តុកក្តួលខ្លាំងណាស់នៅពេលដែលរំលឹកដល់រឿងនេះហើយសង្ឃឹមថាសន្តិភាពនឹងទទួលបានវិញឆាប់ៗដែលអាចឱ្យវីរកងទ័ពឆាប់បានវិលត្រឡប់ទៅជួបជុំគ្រួសារវិញ ៕ ដោយ: ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


