ជីវិតកម្សាន្ដ
ផ្ទុះការវែកញែក! ប៊ី សុធារី ប្រកាសថា ខ្លួនបានដាក់ពាក្យប្រកួត Miss Cosmo Cambodia 2025
នេះជាដំណឹងធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ថ្មីទៀតហើយ បន្ទាប់អតីតបវរកញ្ញាលេចធ្លោកកញ្ញា ប៊ី សុធារី បានចេញមុខប្រកាសជាសាធារណ: ថានាងបានត្រៀមខ្លួននិងដាក់ពាក្យរួចហើយដើម្បីចូលប្រកួតកម្មវិធី Miss Cosmo Cambodia 2025 ។

ការប្រកាសចូកប្រកួតកម្មវិធីសម្រស់ Miss Cosmo Cambodia 2025 នេះ ស្របពេលដែលថ្មីៗនេះ មានការបែកធ្លាយថា ស្រីស្អាត ប៊ី សុធារី បានវិលមកកាន់ឆាកប្រកួតជាថ្មីម្តងទៀត។ តាមរយ:ដំណឹងនេះ សាម៉ីខ្លួនក៏បានចេញមុខទទួលស្គាល់ថាជាការពិតផងដែរ។ រឿងដែលចាប់អារម្មណ៍ថែមទៀតមុននេះ គេឃើញលោកស្រី អុឹម សុគន្ធា បានបង្ហោះសារយ៉ាងក្តៅគគុកមួយពាក់ព័ន្ធរឿងបវរកញ្ញាម្នាក់ផងដែរ។
កញ្ញា ប៊ី សុធារី បានបញ្ជាក់ឱ្យដឹងថា ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នាដូចដែលអ្នកទាំងអស់គ្នា បានឃើញនូវរូបភាព និង វីដេអូបែកធ្លាយពីការត្រឡប់មកឆាកប្រកួតម្ដងទៀត ក្នុងមួយរយ:នេះ សូមបញ្ជាក់ថានាងពិតជាបានដាក់ពាក្យប្រកួត Miss Cosmo Cambodia 2025 ប្រាកដមែន ។
កញ្ញា ប៊ី សុធារី បានបន្តថា ពេលនេះ នាងសុំត្រឹមក្ដីស្រលាញ់ ជំនឿចិត្ត និងឱកាស ពីសាធារណជនគ្រប់រូប ជឿជាក់លើកញ្ញាម្ដងទៀត ដើម្បីឱ្យកញ្ញាអាចបន្តដំណើរទៅមុខ ដោយយកសមត្ថភាពរបស់នាង ទៅប្រកួតដើម្បីដណ្ដើមយកម្កុដ Miss Cosmo Cambodia 2025 ក្នុងការតំណាងឱ្យកម្ពុជាទាំងមូលនៅលើឆាក Miss Cosmo International 2025 ។
សូមបញ្ជាក់ថា ប៊ី សុធារី ធ្លាប់ឆ្លងកាត់ការប្រកួតដូចជា Miss Universe Cambodia 2017; កម្មវិធី Miss Charm Cambodia 2023 និងឆ្នាំ២០២៤ នាងបានចូលរួមការប្រកួតវិស័យបវរកញ្ញាជាថ្មីម្តងទៀត Miss Grand តំណាងឱ្យខេត្តកំពង់ឆ្នាំង ខណ:កាលណោះ នាងទទួលបានជ័យជនះក្លាយជាម្ចាស់កមុដ។ ប៉ុន្តែដោយសារមានបញ្ហា ប៊ី សុធារី មិនអាចចេញទៅប្រកួតលើឆាកអន្តរជាតិបាន៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


