កីឡា
កុំរំលងឱកាសមាស! ការចុះឈ្មោះប្រកួតបាល់ទាត់ Freestyle អន្តរជាតិនៅភ្នំពេញ ជិតផុតកំណត់ហើយ
សល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ភ្នំពេញនឹងក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ Freestyle កម្រិតពិភពលោក WFFA Pules Phnom Penh 2026 ដែលនឹងទាក់ទាញក្រសែភ្នែកនៃអ្នកស្នេហាកីឡាបាល់ទាត់បែប Freestyle មកពីជុំវិញសកលលោក។

ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ WFFA Pulse Phnom Penh 2026 កម្ពុជាមិនត្រឹមតែរៀបចំទីលានសម្រាប់ទទួលស្វាគមន៍កំពូលតារាបាល់ទាត់លំដាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទ្វារយ៉ាងទូលាយសម្រាប់អ្នកមានទេពកោសល្យក្នុងស្រុក ឱ្យទទួលបានឱកាសបញ្ចេញសមត្ថភាពនៅលើឆាកលំដាប់ពិភពលោកផងដែរ។
ដូចនេះសូមបេក្ខជនទាំងអស់ដែលគិតថា ខ្លួនមានទេពកោសល្យ និងសមត្ថភាពនៃការលេងបាល់ Freestyle សូមរួសរាន់ឡើង ហ្វឹកហាត់ និងដាក់ពាក្យប្រកួតដើម្បីបង្ហាញឱ្យពិភពលោកឃើញថា យុវជនកម្ពុជាក៏មានទេពកោសល្យមិនចាញ់បរទេសឡើយ។ ការប្រកួតបាល់ទាត់ Freestyle មិនមែនគ្រាន់តែជាការលេងបាល់នោះទេ ប៉ុន្តែវាគឺជាសិល្បៈនៃការលេងស្ទាយបាល់ដោយមានភាពឆ្នៃប្រឌិត ការប្រើប្រាស់កម្លាំង និងការផ្តោតអារម្មណ៍កម្រិតខ្ពស់។

ការចូលរួមក្នុងកម្មវិធីនេះនឹងផ្តល់ឱ្យបេក្ខជននូវ បទពិសោធកម្រិតអាជីពវាជាឱកាសមាសក្នុងការវាស់ស្ទង់សមត្ថភាពជាមួយបេក្ខជនមកពីបណ្តាប្រទេសផ្សេងៗ។ លើសពីនេះវាគឺជា ការកសាងបណ្តាញជួបផ្ទាល់ជាមួយគ្រូបង្វឹក និងកីឡាករល្បីៗ ដែលនឹងជួយពង្រីកចំណេះដឹងក្នុងវិស័យនេះ។
កុំរំលងឱកាសដ៏កម្រនេះ សូមរំលឹកដល់យុវជន យុវតី និងកីឡាករគ្រាប់ពូជបាល់ទាត់ Freestyle ទាំងអស់ថា កាលបរិច្ឆេទឈប់ទទួលពាក្យចុះឈ្មោះគឺនៅត្រឹម៖ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៦ ខាងមុខនេះតែប៉ុណ្ណោះ។ កុំទុកឱ្យពេលវេលាដ៏មានតម្លៃនេះកន្លងផុតទៅឱ្យសោះ។

ប្រសិនបើអ្នកមានបច្ចេកទេសប្លែកៗ មានភាពច្នៃប្រឌិតក្នុងការគ្រប់គ្រងបាល់ និងមានឆន្ទៈចង់ក្លាយជាចំណែកមួយនៃប្រវត្តិសាស្ត្រកីឡារបស់កម្ពុជា នេះគឺជាពេលវេលារបស់អ្នកហើយ។
បេក្ខជនអាចស្វែងរកព័ត៌មានបន្ថែម និងទាញយកទម្រង់បែបបទតាមរយៈ៖ https://www.fsmeet.com/…/b8c91433-780a-4693-83d8… អ្វីដែលកាន់តែពិសេសទស្សនិកជន អាចអញ្ជើញចូលរួមទស្សនាដោយសេរីចាប់ពីថ្ងៃទី ៦ និងទី៧ ខែមិថុនា ឆ្នាំ ២០២៦ នៅឯ The King’s School Vattanac Ville នៃអគារវឌ្ឍនៈ រាជធានីភ្នំពេញ ចាប់ពីម៉ោង ១រសៀលតទៅ៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


