សេដ្ឋកិច្ច
កម្ពុជា ប្ដេជ្ញាលុបបំបាត់ Scam Online ដើម្បីបង្កើតទំនុកចិត្តអ្នកវិនិយោគ
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍នៅក្នុងវេទិកាវិនិយោគកម្ពុជា នៅថ្ងៃទី ៧ ឧសភា ២០២៦ថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ បានធ្វើឡើងតាមរយៈការដាក់ចេញនូវច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី ០៦ មេសា។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការដាក់ចេញនូវច្បាប់ប្រឆាំងការឆបោកអនឡាញនេះ ជាសក្ខីភាពបង្ហាញអំពីចំណាត់ការ ដែលស្ដែងចេញតាមរយៈសកម្មភាពចុះបង្ក្រាបជនល្មើសជាក់ស្ដែងជាបន្តបន្ទាប់។
លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «កិច្ចការនេះ ស្ថិតក្រោមការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរដ្ឋាភិបាល ដើម្បីធានាលុបបំបាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅបង្កើតឱ្យបាននូវបរិកាសវិនិយោគ និងទេសចរណ៍ ប្រកបដោយសុវត្ថិភាព សន្តិសុខ និងភាពជឿជាក់ពេញលេញ»។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យអ្នកវិនិយោគ ផ្ដល់ទំនុកចិត្ត និងជួយផ្សព្វផ្សាយអំពីការប្ដេជ្ញាចិត្ត និងចំណាត់ការរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការបង្ក្រាបការឆបោកតាមអនឡាញ ដើម្បីបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា មានសុវត្ថិភាព ១០០% ទាំងវិនិយោគ និងទេសចរណ៍៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


