ព័ត៌មានអន្ដរជាតិ
តើដំណោះស្រាយថ្មីរបស់ UN ដើម្បីដាក់សម្ពាធអ៊ីរ៉ង់ នឹងមានប្រសិទ្ធភាពឬទេ?
ប្រសិទ្ធភាពនៃសេចក្តីព្រាងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ នៅតែជាប្រធានបទនៃការជជែកវែកញែកយ៉ាងខ្លាំង ខណៈដែលសំណើដំណោះស្រាយថ្មី ប្រឈមមុខនឹងឧបសគ្គការទូត និងការអនុវត្តជាក់ស្តែង។

យោងតាមសារព័ត៌មាន times of israel ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏កំពុងពិភាក្សាយ៉ាងក្តៅគគុកទៅលើសេចក្តីព្រាងដំណោះស្រាយថ្មីដែលរៀបចំដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអារ៉ាប់ ដើម្បីដាក់សម្ពាធឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ និងការដាក់មីនក្នុងច្រកសមុទ្រ Hormuz។
ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកវិភាគសង្កេតឃើញថា ប្រសិទ្ធភាពនៃវិធានការនេះកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ អ្នកខ្លះចោទសួរថា តើវិធានការនេះពិតជាមានប្រសិទ្ធភាព ឬគ្រាន់តែជាក្រដាសឥតន័យ?
យ៉ាងណាមិញ ប្រសិនបើសំណើដំណោះស្រាយនេះត្រូវបានអនុម័ត វានឹងនាំឲ្យមានការដាក់ទណ្ឌកម្មថ្មីៗដែលកាន់តែធ្ងន់ធ្ងរ ជាពិសេសលើការនាំចេញប្រេង និងវិស័យហិរញ្ញវត្ថុរបស់អ៊ីរ៉ង់។ មិនតែប៉ុណ្ណោះ វានឹងធ្វើឲ្យអ៊ីរ៉ង់ជួបវិបត្តិថវិកាកាន់តែខ្លាំងក្នុងការទ្រទ្រង់ប្រតិបត្តិការយោធា និងក្រុមប្រូកស៊ី (Proxy) របស់ខ្លួន។ តែវាក៏អាចជួបបញ្ហាប្រឈម ពោលគឺអ៊ីរ៉ង់ធ្លាប់មានបទពិសោធន៍ក្នុងការរស់រានក្រោមទណ្ឌកម្មរាប់សិបឆ្នាំមកហើយ ហើយអាចនឹងបន្តប្រើប្រាស់ទីផ្សារងងឹត ឬពឹងផ្អែកលើសម្ព័ន្ធមិត្តដូចជា ចិន និងរុស្ស៊ី ដើម្បីដកដង្ហើមវិញ។
ចំណុចដែលគួរឲ្យភ័យខ្លាចបំផុតនៅក្នុងសេចក្តីព្រាងដំណោះស្រាយនេះ គឺលទ្ធភាពនៃការអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងយោធា ប្រសិនបើអ៊ីរ៉ង់មិនបញ្ឈប់ការវាយប្រហារលើនាវាពាណិជ្ជកម្ម។ វាជាការព្រមានចុងក្រោយ ដ៏ម៉ឺងម៉ាត់ ដែលអាចបង្ខំឲ្យអ៊ីរ៉ង់ត្រូវគិតគូរឡើងវិញមុននឹងបន្តការបិទច្រកសមុទ្រហ័រមូស។ យ៉ាងណា ការប្រើកម្លាំងបាយ អាចរុញច្រានតំបន់មជ្ឈិមបូព៌ាឲ្យធ្លាក់ក្នុងសង្រ្គាមទ្រង់ទ្រាយធំ ដែលពិភពលោកមិនចង់ឃើញ ជាពិសេសផលប៉ះពាល់ដល់តម្លៃប្រេងសកល។
បើទោះបីជា ប្រសិទ្ធភាពនៃដំណោះស្រាយនេះ ស្ថិតក្នុងកណ្តាប់ដៃរបស់សមាជិកអចិន្ត្រៃយ៍ទាំង ៥ របស់ក្រុមប្រឹក្សាសន្តិសុខ។ ប៉ុន្តែ ឧបសគ្គចម្បងគឺ រុស្ស៊ី និងចិន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ទំនងជានឹងប្រើសិទ្ធិ វ៉េតូ ដើម្បីរារាំងសេចក្តីសម្រេចចិត្តនេះ ជាពិសេសចំណុចដែលពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងយោធា។ ប្រសិនបើរឿងនេះកើតឡើង សេចក្តីសម្រេចចិត្តនេះ នឹងក្លាយជា «គ្មានអំណាច» ឬមានប្រសិទ្ធភាព «ត្រឹមតែពាក់កណ្តាល» ប៉ុណ្ណោះ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


