ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន ទំនងធ្វើជាម្ចាស់ផ្ទះម្ដងទៀត សម្រាប់ជំនួបអាមេរិក និងអ៊ីរ៉ង់ នៅសប្ដាហ៍ក្រោយ
ក្តីសង្ឃឹម ក្នុងការរំងាប់កម្ដៅនយោបាយ នៅតំបន់មជ្ឈិមបូព៌ា ហាក់មានពន្លឺឡើងវិញ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រទេសប៉ាគីស្ថាន ទំនងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាពជុំទីពីរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយនេះ។

ចុះផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មាន Bloom Pakistan បានឲ្យដឹងថា ការជំរុញផ្នែកការទូតជាថ្មីនេះ កើតឡើង ចំពេលដែលពិភពលោកកំពុងតាមដានយ៉ាងដិតដល់ ដោយរំពឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ អាចនឹងឈានដល់ការយោគយល់គ្នាជាបឋម មុនពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅពាក់កណ្ដាលខែឧសភា នេះ។
បើតាមប្រភពពីមន្ត្រីការទូត និងសារព័ត៌មានក្នុងតំបន់ បញ្ហាដែលធ្លាប់តែតានតឹងរវាងប្រទេសទាំងពីរ ប្រមាណជា ៨៥ភាគរយ ត្រូវបានដោះស្រាយរួចរាល់ហើយ ប៉ុន្តែឧបសគ្គធំបំផុតដែលនៅសេសសល់ គឺរឿងចម្រូងចម្រាសជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ្នកជំនាញផ្នែកការទូត កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឲ្យភាគីទាំងពីរបន្តការពិភាក្សាគ្នា សំដៅកាត់បន្ថយភាពតានតឹង និងបង្ការកុំឲ្យមានការផ្ទុះសង្រ្គាមកាន់តែរីកធំឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលអាចប៉ះពាល់ដល់សន្តិសុខសកលលោក។
រដ្ឋាភិបាលប៉ាគីស្ថាន បាននិងកំពុងដើរតួនាទីយ៉ាងសកម្មជាអ្នកសម្របសម្រួលសន្តិភាព ដោយព្យាយាមប្រើប្រាស់ទំនាក់ទំនងការទូតរបស់ខ្លួន ដើម្បីជួយដោះស្រាយជម្លោះអន្តរជាតិ។ មន្ត្រីនៅទីក្រុងអ៊ីស្លាម៉ាបាដ បានបង្ហាញក្ដីសុទិដ្ឋិនិយមថា ភាគីទាំងពីរ នឹងយល់ព្រមត្រឡប់មកតុចរចាជាផ្លូវការវិញ ក្នុងពេលឆាប់ៗ។ ប្រសិនបើកិច្ចចរចានៅប៉ាគីស្ថានលើកនេះទទួលបានជោគជ័យ វាមិនត្រឹមតែជួយឲ្យទីផ្សារថាមពលពិភពលោកមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសមិទ្ធផលការទូតដ៏ធំធេងមួយសម្រាប់ប៉ាគីស្ថាន ក្នុងនាមជាអ្នកនាំសារសន្តិភាពផងដែរ។
កន្លងមក ការចរចាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ តែងតែជាប់គាំងលើរឿងការដោះលែងអ្នកទោស និងការដកទណ្ឌកម្មសេដ្ឋកិច្ច ជាពិសេសគឺការខ្វែងគំនិតគ្នាលើកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ យ៉ាងណាមិញ កិច្ចជំនួប ដែលត្រៀមនឹងធ្វើឡើងនៅប៉ាគីស្ថាន នាពេលខាងមុខ ត្រូវបានគេមើលឃើញថា ជាឱកាសមាសសម្រាប់ប្រទេសទាំងពីរ ក្នុងការស្វែងរកដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


