កីឡា
កីឡាករ ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ ប្រវត្តិដំបូងជាអ្នកដើរប្រកួតតាមវត្ត និងជាប់ឈាមជ័រជាមួយ ពុយ វណ្ណៈ
សិស្សគុនរបស់ក្លឹបប្រដាល់ CTT កីឡាករ ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ ប្រវត្តិពីក្មេងងៗមុនចូលអាជីពប្រដាល់នេះរូបគេហ្វឹកហាត់នៅផ្ទះ និងដើរប្រកួតតាមវត្តក្នុងកម្មវិធីផ្សេងៗ និងជាប់ឈាមជ័យជាមួយកីឡាករជើងចាស់ ពុយ វណ្ណៈ ផងដែរ។

កីឡាករ ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ
កីឡាករ ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ បានឲ្យដឹងថា មុនការចាប់អាជីពប្រដាល់ជាផ្លូវការនេះគឺរូបគេបានហ្វឹកហាត់នៅតាមផ្ទះជាមួយបងប្រុសជីដូនមួយរបស់ខ្លួនឈ្មោះ ពុយ ណឺន ឯស្រុកកំណើត។ ក្នុងវ័យជាង ១០ឆ្នាំរូបគេតែងតែដើរប្រកួតតាមកម្មវិធីផ្សេងៗក្នុងវត្តដូចជាបុណ្យបញ្ចុះសីមា បុណ្យកឋិន និងពិធីបុណ្យផ្សេងៗទៀតផងដែរ។
ដោយចិត្តស្រឡាញ់ និងចង់ចេញប្រកួតដូចកីឡាករដទៃបានជំរុញឲ្យ ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ ដើររកក្លឹបដើម្បីបានចូលហ្វឹកហាត់។ ក្រោយមកដោយសារបងប្រុសស្គាល់ៗគ្នាជាមួយកីឡាករ ជ័យ ស៊ីនេត ក៏បាននាំរូបគេចូលហ្វឹកហាត់នៅក្លឹបប្រដាល់របស់លោក ហ៊ុន ច័ន្ទរាជ្យ មកដល់ពេលនេះតែម្ដងទៅ។

កីឡាករ ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ
បច្ចុប្បន្ននេះ ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ ប្រកួតបាន ២៣ដង និងទើបតែឈ្នះពានរង្វាន់ទី១ ក្នុងអាជីពប្រដាល់រយៈពេល ២ឆ្នាំមកនេះ។ រូបគេជាកីឡាករដែលមានទម្រង់ប្រកួតល្អ និងមានកាយសម្បទាអំណោយផលចំពោះកីឡាប្រដាល់គុនខ្មែរនេះ និងកំពុងមានការចាប់អារម្មណ៍គួរសមពីអ្នកគាំទ្រ។ ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ ត្រូវជាប្អូនជីដូនមួយរបស់អតីតអ្នកប្រដាល់ ពុយ ណឺន ពុយ វណ្ណៈ និងមានបងប្អូនជាអ្នកប្រដាល់ច្រើនទៀត៕

កីឡាករ ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


