ព័ត៌មានអន្ដរជាតិ
២៩ខេត្ត នៅថៃ ប្រុងជើងការខ្ពស់ ទប់ទល់ជាមួយជំនន់រហ័ស និងបំណាក់ដី ហើយក៏ត្រៀមជម្លៀសប្រជាជន ដែរ
ប្រទេសថៃ បានចេញការព្រមានថ្មី ឲ្យខេត្តចំនួន២៩ ត្រូវប្រុងជើងការខ្ពស់ ត្រៀមទប់ទល់នឹងគ្រោះធម្មជាតិដ៏ខ្លាំងក្លា ជាពិសេសជំនន់រហ័ស និងបំណាក់ដី នៅចុងសប្តាហ៍នេះ។

សារព័ត៌មាន The Nation បានដកស្រង់សេចក្តីប្រកាស របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) ដែលព្រមាន កាលពីថ្ងៃ សុក្រ ទី ៨ ខែ ឧសភា ឆ្នាំ ២០២៦ ថា ព្យុះភ្លៀង ដែលបង្កជាជំនន់រហ័ស និងបំណាក់ដី នឹងវាយប្រហារខេត្តទាំងនេះ ជាពិសេសតំបន់ប៉ែកខាងជើង ឦសាន និងខាងត្បូង ដល់ថ្ងៃ អាទិត្យ ទី ១០។
ក្នុងសេចក្តីប្រកាសនោះ DDPM បញ្ជាក់ថា ក្នុងចំណោមខេត្តទាំង២៩ មាន ១៥ខេត្ត នៅភាគខាងជើង, ២ខេត្ត នៅប៉ែកឦសាន និង ១២ខេត្ត នៅភាគខាងត្បូង។

យ៉ាងណា នៅភាគខាងជើង មានខេត្តចំនួន៣ ដែលនឹងរងគ្រោះខ្លាំងជាងគេគឺ Chiang Mai, Chiang Rai និង Mae Hong Son ចំណែក ខេត្តដែលរងគ្រោះខ្លាំងបំផុត នៅភាគខាងត្បូងមាន Phuket, Krabi និង Surat Thani ខណៈខេត្ត ២ធ្ងន់ធ្ងរបំផុត នៅប៉ែកឦសាន គឺ Loei និង Chaiyaphum។
សូមជម្រាបថា ព្យុះភ្លៀងនេះ គឺបណ្តាលមកពីប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិន ដែលកំពុងរីកសាយភាយគ្របដណ្តប់លើភាគឦសាន និងសមុទ្រចិនខាងត្បូង។
ដោយសារតែហានិភ័យនៃគ្រោះថ្នាក់ ថៃ បានព្រមានពលរដ្ឋឲ្យប្រយ័ត្នខ្លួន ហើយក៏ត្រៀមជម្លៀសផងដែរ ក្នុងករណីស្ថានភាពធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


