Connect with us

ចរាចរណ៍

ក្រឡាប់រថយន្តដឹកឥដ្ឋ របួសធ្ងន់-ស្រាល ៤ នាក់ នៅលើផ្លូវជាតិលេខ ៦ អា

បានផុស

នៅ

រថយន្តដឹកឥដ្ឋ ១ គ្រឿង បួងចង្កូតគេចគ្នា ក្រឡាប់ចាក់ដុំឥដ្ឋសង្កត់លើអ្នកដំណើរ ៤ នាក់ រងរបួសធ្ងន់-ស្រាល នៅលើផ្លូវជាតិលេខ ៦ អា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ២០ នាទីព្រឹក ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ អា សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា គាត់បានឃើញរថយន្តដឹកឥដ្ឋ ១ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3839 បានធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ខណៈពេលបើកមកដល់ចំណុចខាងលើ រថយន្តបានបត់ឆ្វេងដៃ។ ស្របពេលនោះ ក៏មានរថយន្តបែនដឹកខ្សាច់ ១ គ្រឿង បានបើកមកបត់ឆ្វេងដៃដូចគ្នា។ ពេលនោះ អ្នកបើករថយន្តដឹកឥដ្ឋ បានបួងចង្កូតរថយន្តជ្រុល ក៏ក្រឡាប់ចំរថយន្ត ១ គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2J-6199 ដោយបើកបរក្នុងទិសដៅពីជើងមកត្បូង។ ស្របពេលនោះ ក៏ត្រូវអ្នកជិះម៉ូតូ ១ គ្រឿង ម៉ាក ហុងដាឌ្រីសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-6547 បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល ចំនួន ៤ នាក់ ផងដែរ។

ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះមកធ្វើការវាស់វែងយករថយន្តបង្ក រថយន្តរងគ្រោះ និង ម៉ូតូរងគ្រោះ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម