កីឡា
ជាធនធានបន្តវេនមែនៗវ័យត្រឹម ១១ឆ្នាំស្គាល់កីឡាករល្បីៗស្រុកខ្មែរជាច្រើន និងចង់ល្បីដូច សួន ចាន់ណារ៉ូ
កុមារា ភន សិរីវឌ្ឍនា ថាស្រឡាញ់ចូលចិត្តខ្លាំងលើកីឡាបាល់ទះនេះរហូតលេងជាប្រចាំនៅឯខេត្តព្រៃវែង និងមានក្ដីស្រមៃចង់ហ្វឹកហាត់នៅក្លឹបវិសាខា និងចង់ល្បីឈ្មោះដូចរៀមច្បង សួន ចាន់ណារ៉ូ ក្នុងវិស័យកីឡាមួយនេះនៅថ្ងៃអនាគត។

កុមារា ភន សិរីវឌ្ឍនា(ខាងឆ្វេងគេ)
ម្ចាស់មេដាយមាសកីឡាបឋមសិក្សាថ្នាក់ជាតិ ២០២៦ ភន សិរីវឌ្ឍនា បានឲ្យដឹងថារូបគេស្រឡាញ់ និងចូលចិត្តវិស័យកីឡាបាល់ទះនេះខ្លាំង និងលេងជាប្រចាំនៅពេលទំនេរនៅឯស្រុកកំណើត។ រូបគេលេងក្នុងតំណែងជាប៉ះសេជួយក្រុមក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឈ្នះមេដាយមាសទើបតែបញ្ចប់ទៅនេះ។
កុមារាវ័យ ១១ឆ្នាំរូបនេះមិនមែនស្រឡាញ់តែនៅហ្នឹងមាត់នោះទេ ពោលរូបគេមានសមត្ថភាពដក់បាល់បានល្អ និងជួយក្រុមបានច្រើនរហូតឈ្នះមេដាយមាស។ លើលពីនេះរូបគេស្គាល់កីឡាករល្បីៗឈ្មោះនៅស្រុកខ្មែរច្រើនដូចជា សួន ចាន់ណារ៉ូ គួន ម៉ុម មឿន ម៉េងឡាយ ធី ម៉េងហួង សឿន ហេង សេង គឹមហាប់ ឆោម ទីណា ប៊ន ណារិទ្ធ និងកីឡាករមួយចំនួនទៀតផងដែរ។

ក្រុមខេត្តព្រៃវែង
ភន សិរីវឌ្ឍនា សរសើររៀមច្បង សួន ចាន់ណារ៉ូ ថាលេងបាល់ល្អ និងលេងបាល់លឿន។ ពេលរៀមច្បងរូបនេះបោះបាល់ម្ដងៗគឺញ៉ាក់ដាច់បាំង ញ៉ាក់ដាច់ស្មាត់ជាដើម។ ក្ដីស្រមៃរបស់កុមារារូបនេះចង់ល្បីឈ្មោះដូច សួន ចាន់ណារ៉ូ និងចង់ហ្វឹកហាត់នៅក្លឹបវិសាខានៅថ្ងៃខាងមុខ។

ក្រុមខេត្តព្រៃវែង
បញ្ជាក់ដែរថា ភន សិរីវឌ្ឍនា ជាកុមារាប្រកួតតំណាងឲ្យខេត្តព្រៃវែង និងបានដណ្ដើមមេដាយមាសជូនខេត្តទៀតផងក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ នេះ។ រូបគេលេងបាល់ជាប្រចាំនៅតាមតារាងក្នុងស្រុកភូមិឯខេត្តព្រៃវែង៕

ខេត្តព្រៃវែងពេលឈ្នះមេដាយមាស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


