ព័ត៌មានជាតិ
ក្រសួងការងារ ជំរុញការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ឲ្យកាន់តែមានប្រសិទ្ធភាព
ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ប្រជុំពិគ្រោះយោបល់ទ្វេភាគី និង ត្រីភាគី ជាមួយដៃគូពាក់ព័ន្ធជាច្រើនលើក រួមទាំងសមាជិក-សមាជិកា នៃគណៈកម្មការប្រឹក្សាការងារ ដើម្បីជំរុញការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ការជំរុញនេះ ក្នុងឱកាស លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលពិសេសស្តីពីអាជ្ញាកណ្តាល និង ការផ្សព្វផ្សាយប្រកាសលេខ ០៩៨/២៦ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៦ ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដល់សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល និង មន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ៥៣ នាក់ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ ម្សិលមិញ។

នាឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលមានសមត្ថកិច្ចតាមច្បាប់ ដើម្បីជួយភាគីវិវាទក្នុងការដោះស្រាយវិវាទការងាររួមនៅក្នុងប្រទេសកម្ពុជា ហើយសមត្ថកិច្ចនេះក៏ត្រូវបានពង្រីកបន្ថែមក្នុងការដោះស្រាយវិវាទបុគ្គល។ ដើម្បីអនុវត្តមាត្រា ៣០០ ថ្មី ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រជុំពិគ្រោះយោបល់ទ្វេភាគី និង ត្រីភាគី ជាមួយដៃគូពាក់ព័ន្ធជាច្រើនលើក រួមទាំងសមាជិក-សមាជិកា នៃគណៈកម្មការប្រឹក្សាការងារ។

ជាលទ្ធផល ក្រសួងការងារ ទទួលបានមតិយោបល់ និង ឈានដល់ការឯកភាពគ្នា និងបានចេញប្រកាសមួយនេះជាបច្ចុប្បន្នភាពថ្មីមួយ នៃលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ជាពិសេសវិវាទបុគ្គល។ ជាក់ស្តែង ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចូលរួមចំណែកជាច្រើនក្នុងការដោះស្រាយវិវាទការងារ ក៏ដូចជាសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជានាពេលកន្លងមក។

បន្ថែមពីនេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្ត និង ស្នើដល់សមាជិកអាជ្ញាកណ្តាលទាំងអស់ ជួយពង្រឹងបន្ថែមអំពីបច្ចុប្បន្នភាពនីតិវិធី នៃការដោះស្រាយវិវាទការងាររួម និង វិវាទបុគ្គល ដើម្បីចូលរួមចំណែកក្នុងការពង្រឹងការអនុវត្តច្បាប់ប្រកបដោយសង្គតិភាព។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើនីតិវិធីក្នុងការដោះស្រាយវិវាទបុគ្គល និង នីតិវិធី នៃការបញ្ជូនសំណុំរឿងវិវាទបុគ្គលទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


