Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ផ្អាកទទួលពលករថៃ ថែមទាំងដាក់ចូលក្នុងបញ្ជីខ្មៅ ព្រោះគេចវេស មិនព្រមទៅធ្វើការ និងរត់ចោលថៅកែ

បានផុស

នៅ

ប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្អាកទទួលពលករថៃ រយៈពេលមួយឆ្នាំសិន ដោយដាក់ពលករថៃ មកពី៤ខេត្ត ចូលទៅក្នុង បញ្ជីខ្មៅរបស់ខ្លួន ដោយសារតែពលករទាំងនោះ គេចវេះមិនព្រមទៅធ្វើការ និងរត់ចោលថៅកែ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សង្វាក់ផលិតកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានការងារ ក្រោមក្រសួងការងារថៃ ដែលផ្សាយដោយ Khaosod នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ពលករ ដែលជាប់ក្នុងបញ្ជីខ្មៅរបស់កូរ៉េខាងត្បូង គឺមកពីខេត្ត Udon Thani, Khon Kaen, Chaiyaphum និង Maha Sarakham។

កូរ៉េខាងត្បូង ក៏សម្រេច ផ្អាកទទួលពលករតាមរដូវកាល ក្រោមទិដ្ឋាការប្រភេទ E-8 រយៈពេលមួយឆ្នាំផងដែរ សម្រាប់ឆ្នាំ២០២៦ នេះ ក្រោយរកឃើញថា ពលករថៃ ជាច្រើន ដែលត្រូវបានបញ្ជូនទៅក្រោមកម្មវិធីអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្រាប់ការងារកសិកម្ម និងនេសាទតាមរដូវកាល បានរត់ចោលថៅកែ មិនព្រមចូលធ្វើការ។

ទិដ្ឋាការប្រភេទ E-8 គឺជាប្រភេទទិដ្ឋាការការងារ តាមរដូវកាល របស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានរៀបចំឡើង ដើម្បីដោះស្រាយបញ្ហា កង្វះកម្លាំងពលកម្ម ក្នុងវិស័យកសិកម្ម និងនេសាទ។

សូមជម្រាបថា កាលពីឆ្នាំ ២០២៣ និង ២០២៤ ថៃមានគោលដៅបញ្ជូនពលករ ឲ្យបានយ៉ាងតិច ៥ ០០០ នាក់ ក្នុងមួយឆ្នាំ ក្រោមទិដ្ឋាការ E-8 នេះ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម