Connect with us

កីឡា

ការ​ប្រកួត​លីគអាជីព MPL Cambodia រដូវកាលទី១០ ឈាន​ដល់​វគ្គ​កាន់​តែ​រំជើប​រំជួល​ថ្ងៃនេះ

បានផុស

នៅ

ការប្រកួតកីឡាអេឡិចត្រូនិកលីគអាជីព MPL Cambodia រដូវ​កាល​ទី​១០ លើវិញ្ញាសា Mobile Legends Bang Bang បុរស បាន​ឈាន​ដល់​វគ្គ​ខ្វែង វេលា​ម៉ោង ២ រសៀល ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ ២០២៦ នេះ​ហើយ​ បន្ទាប់​ពី​បានបញ្ចប់វគ្គវិលជុំសន្សំពិន្ទុ​ដែល​បាន​ដំណើរ​ការ ៥ សប្តាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយចប់វគ្គវិលជុំសន្សំពិន្ទុ ក្រុមខ្លាំង ៦ ទទួលបានកៅអីឡើងទៅវគ្គបន្ត ខណៈមាន ៤ ក្រុមត្រូវ​បាន​ជ្រុះចេញ។ ក្រុម ៤ ដែលបានធ្លាក់ចេញនោះគឺ ក្រុម See You Soon, ក្រុម Duck Rice Esports, ក្រុម Evil Eye Esports និងក្រុមនារី Queen Phoenix។

ក្រុមខ្លាំងទាំង ៦ ដែលមានភារកិច្ចបន្ត​ដើម្បី​​ប្រជែង​ជើងឯកមានក្រុម Pro Esports, CFU Gaming, Vigor Apex, Galaxy Legends, Team Flash Kh និង ក្រុម Valhalla។ ក្រុមដែលធ្វើបានល្អជាងគេនៅវគ្គវិលជុំសន្សំពិន្ទុគឺ​ Pro Esports ដែលមិនស្គាល់បរាជ័យសោះគឺឈ្នះទាំង ៩ ប្រកួត រក ៩ ពិន្ទុ ឈរលើកំពូលតារាង ខណៈក្រុមការពារតំណែងជើងឯកឆ្នាំចាស់ CFU Gaming រកបាន ៧ ពិន្ទុ ឈរនៅលេខ ២ បន្ទាប់ពីឈ្នះ ៧ និងចាញ់ ២។

រូបមន្តនៃការប្រកួតវគ្គបន្ត គឺ ក្រុម Pro Esports និង CFU Gaming ឈរចាំនៅវគ្គខ្វែង ៤ ក្រុមចុងក្រោយ (Playoffs) ខណៈ ៤ ក្រុមទៀតត្រូវប្រកួតជម្រុះវគ្គខ្វែង (Play-ins) ដើម្បីជ្រើសរើស ២ ក្រុមឡើងទៅកាន់វគ្គខ្វែង ៤ ក្រុមចុងក្រោយ។ ក្រុម ២ ត្រូវធ្លាក់ចេញនៅវគ្គ Play-ins។

សម្រាប់ការប្រកួតវគ្គខ្វែង Playoffs គឺក្រុមឈ្នះចំនួន ២ ត្រូវឡើងទៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមចាញ់ ២ ក៏មិនទាន់អស់ឱកាសដែរ ត្រូវប្រកួតបន្តនៅ Lower Braket។

ការប្រកួតជម្រុះវគ្គ Play-ins នៅថ្ងៃទី១៣ ខែឧសភានេះ​ ​គឺ​ជាជាការជួបគ្នារវាងក្រុម Vigor Apex និង Valhalla ខណៈក្រុម Galaxy Legends ប៉ះក្រុម  Team Flash Kh។

វគ្គខ្វែង​ Play-ins ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ ២០២៦

  • ក្រុម Vigor Apex vs ក្រុម Valhalla
  • ក្រុម Galaxy Legends vs  ក្រុម Team Flash Kh

វគ្គខ្វែង Play-offs ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ ២០២៦

  • ក្រុម Pro Esports vs ក្រុម Vigor Apex ឬ ក្រុម Valhalla
  • ក្រុម CFU Gaming vs ក្រុម Galaxy Legends ឬ ក្រុម Team Flash Kh

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម