Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តក្រចេះបញ្ជូនជនសង្ស័យ ៤នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនិតិវិធិច្បាប់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យដែលត្រូវបញ្ជូនទៅតុលាការនាពេលនេះរួមមាន៖ ទី១- ឈ្មោះ ផុន កក្កដា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បុខរបរកសិករ មានទីលំនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។​ ទី២- ឈ្មោះ អេង ចាន់ទី ភេទប្រុស អាយុ២៨ ជនជាតិខ្មែរ បុខរបរកសិករមានទីលំនៅភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ទី៣- ឈ្មោះ ហោ ឆៃហ៊រ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មៃរ មុខរបរកសិករ មានទីលំនៅភូមិថ្មគ្រែលេី ឃុំថ្មគ្រែលេី ស្រុកចិត្របុរីខេត្តក្រចេះ និងទី៤- ឈ្មោះ លី ចិត្ត ភេទប្រុស អាយ២២ឆ្នាំ ជនជាតិខ្មែរ បុខរបរកសិករ មានទីលំនៅភូមិអន្រ្ទង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងនេះត្រូវបានឃាត់ខ្លួននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២និង០០នាទី ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយលោកអនុសេនីយ៍ឯក មេីម ម៉ារ៉ាត់ មេបញ្ជាការរងស្រុក ក្នុងប្រតិបត្តិការចុះបង្រ្កាបករណីជួញដូររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ជាច្រើនទីតាំង ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់គ្នា ក្នុងឃុំសំបុក និងឃុំថ្មគ្រែ ក្នុងភូមិសាស្ត្រស្រុកចិត្របុរី ខេត្តក្រចេះ។

ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ម្ស៉ៅក្រាមថ្លាពណ៌ស ម៉ាទឹកកក (សង្ស័យសារធាតុញៀន) ចំនួន ០៥កញ្ចប់ ម៉ូតូ ចំនួន ៣គ្រឿង និងសម្ភរៈសម្រាប់ប្រេីប្រាស់គ្រឿងញៀន៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម