ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងហក់ឡើងក្បែរ ១១០ ដុល្លារ/បារ៉ែល ក្រោយ ត្រាំ និង ស៊ី ថាអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរ
តម្លៃប្រេងអន្តរជាតិបានហក់ឡើងជាង ៣% សម្រាប់ការជួញដូរនារសៀលថ្ងៃសុក្រនេះ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញថា លោក និងមេដឹកនាំចិន ស៊ី ជីនពីង បានយល់ស្របគ្នាថា អ៊ីរ៉ង់មិនគួរមានអាវុធនុយក្លេអ៊ែរ ចំពេលដែលជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្តតានតឹង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅ ម៉ាក Brent បានកើនឡើង ៣,៣៥ ដុល្លារ ឬ ៣,១៧% ដល់ ១០៩,១ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៤ កន្លះ នៅកម្ពុជា ខណៈតម្លៃប្រេងអាមេរិក WTI បានកើនឡើង ៣,៥២ ឬ ៣,៤៨% ដល់ ១០៤,៧ ដុល្លារ/បារ៉ែល។
ក្នុងសប្ដាហ៍នេះ តម្លៃប្រេង ម៉ាក Brent បានកើនឡើង ៦% រួចហើយ ហើយ WTI បានស្ទុះឡើង ៧% ជុំវិញភាពស្រពេចស្រពិលនៃដំណោះស្រាយសន្តិភាពក្នុងជម្លោះអាមេរិក-អ៊ីរ៉ង់។
អំឡុងទស្សនកិច្ចទៅចិននៅថ្ងៃសុក្រនេះ លោក ត្រាំ និយាយថា លោកអស់ការអត់ធ្មត់ជាមួយអ៊ីរ៉ង់ហើយ ខណៈលោក និងលោក ស៊ី បានព្រមព្រៀងគ្នាថា អ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរនោះទេ ហើយត្រូវតែបើកច្រកសមុទ្រហ័រមូហ្សឡើងវិញ។ លោក ស៊ី ឯណោះវិញ មិនបាននិយាយពីបញ្ហាអ៊ីរ៉ង់ ដែលលោកបានពិភាក្សាជាមួយ ត្រាំ នោះទេ ខណៈក្រសួងការបរទេសចិនបានចេញសេចក្ដីថ្លែងការណ៍ថា ជម្លោះជាមួយអ៊ីរ៉ង់មិនគួរកើតមានឡើយ ហើយត្រូវតែបញ្ចប់។
អ្នកវិភាគយល់ឃើញថា ជំនួបរវាងលោក ត្រាំ និង ស៊ី មិនបានបង្កើតជាផ្លែផ្កាកំភួនជុំវិញបញ្ហាអ៊ីរ៉ង់នោះទេ ជាហេតុធ្វើឱ្យភាពស្រពេចស្រពិលនៃជម្លោះនៅតែបន្ត ហើយធ្វើឱ្យតម្លៃប្រេងហក់ឡើង។
ឥឡូវនេះ ភាពតានតឹងជុំវិញច្រកសមុទ្រហ័រមូហ្សកំពុងកើនឡើងជាថ្មី ក្រោយពីអ៊ីរ៉ង់រឹងអូសកប៉ាល់មួយគ្រឿងក្បែរអារ៉ាប់រួម ខណៈកប៉ាល់ឥណ្ឌាមួយគ្រឿងបានលិចក្បែរប្រទេសអូម៉ង់ ដោយមិនទាន់មានការបញ្ជាក់ថាភាគីណាមួយវាយប្រហារនោះទេ។
កំណើនតម្លៃប្រេងបច្ចុប្បន្ន កើតឡើងទោះបីជាអ៊ីរ៉ង់បាននិយាយថា កប៉ាល់ ៣០ គ្រឿង ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកហ័រមូហ្សតាំងពីថ្ងៃពុធមក។ ចំនួននេះទាបជាងឆ្ងាយ ធៀបនឹង ១៤០ គ្រឿង/ថ្ងៃ មុនជម្លោះផ្ទុះឡើង ប៉ុន្តែបង្ហាញពីភាពប្រសើរឡើងនៃការជាប់គាំងនាវាចរណ៍តាមច្រកដ៏សំខាន់ដដែល។ អ្នកវិភាគនៅតែមើលឃើញថា តម្លៃប្រេងនឹងបន្តខ្ពស់ ដោយសារតែការផ្គត់ផ្គង់នៅតែរងសម្ពាធ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


