កីឡា
កីឡាករ អ៊ូច ធារិទ្ធ វះកាត់បានជោគជ័យ និងបានដឹងខ្លួនវិញហើយក្រោយសន្លប់ជាង ១១ម៉ោងរួចមក
អ្នកលេងគុនខ្មែរ អ៊ូច ធារិទ្ធ បានវះកាត់ឈាមកកក្នុងខួរក្បាលដោយជោគជ័យហើយ និងបានដឹងខ្លួនវិញផងដែរបន្ទាប់ពីរូបគេសន្លប់អស់ជាង ១១ម៉ោងរួចមក។

ធារិទ្ធ និងគ្រួសារ
នេះបើតាមការលើកឡើងរបស់ភរិយាកីឡាករ អ៊ូច ធារិទ្ធ បានបញ្ជាក់ថា ប្ដីរបស់ខ្លួនបានវះកាត់ទទួលបានជោគជ័យហើយ និងបានដឹងខ្លួនឡើងវិញផងដែរបន្ទាប់ពីវះរួចមក។ ការចងចាំរបស់ប្ដីក៏ប្រសើរឡើងវិញផងដែរដោយនៅស្គាល់ និងចាំមនុស្សជុំវិញខ្លួនដែលធ្លាប់ប្រាស្រ័យទាក់ទងគ្នាជិតស្និតពីមុនមក។ បើទោះនៅចាំ និងស្គាល់អ្នកជុំវិញខ្លួនវិញមែន ប៉ុន្តែហាក់ដូចជាឆាប់ភ្លេចវិញ។
កីឡាករ អ៊ូច ធារិទ្ធ និយាយក្នុងវីដេអូរបស់ខ្លួនផងដែរអរគុណអ្នកស្រឡាញ់គាំទ្រដល់រូបគេ និងបានបារម្ភចំពោះសុខសុវត្ថិភាពរបស់ខ្លួនកន្លងទៅនេះ។ នៅពេលនេះរូបគេបានដឹងខ្លួនមកវិញហើយ ប៉ុន្តែពិបាកក្នុងខ្លួនបន្តិច។ កូនសិស្សលោក ធី ណារិទ្ធ រូបនេះសង្ឃឹមថាខ្លួននឹងឆាប់បានវិលត្រឡប់មកកាន់សង្វៀនគុនខ្មែរវិញ ប៉ុន្តែមិនដឹងពេលណានោះទេ ព្រោះរបួសនេះធ្ងន់ធ្ងរខ្លាំងផ្នែកក្បាលបែបនេះ។

រូបភាព TVK Sports
បញ្ជាក់ដែរថា កីឡាករ អ៊ូច ធារិទ្ធ បានរងរបួសក្រោយពីប្រកួតឈ្នះពិន្ទុកីឡាករប្រេស៊ីល GABRIEL SOUZA កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅឯខេត្តកំពត ក្នុងកម្មវិធីប្រដាល់របស់សង្វៀន ទទក ។ អ៊ូច ធារិទ្ធ បានវះកាត់រួចរាល់ហើយកាលពីព្រឹកថ្ងៃទី១៨ ឧសភា ម្សិលមិញនេះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ៕


អ៊ូច ធារិទ្ធ ពេលដឹងខ្លួនឡើងវិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


