Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចស្រុកអង្គស្នូល ឃាត់ខ្លួនក្មេងទំនើងជិះម៉ូតូដោះ អាវ មិនពាក់មួកសុវត្តិភាពបង្កភាពអាណាធិបត្យតាមដងផ្លូវយកអប់រំ៤៨ម៉ោង

បានផុស

នៅ

ក្មេងទំនើងដែលជិះម៉ូតូដោះអាវ មិនពាក់មួកការពារសុវត្តិភាព និងជិះលើសចំនួនកំណត់ ដោយក្មេងទាំងនេះមានគោលបំណងជិះពីឃុំបែកចាន ខេត្តកណ្តាល ទៅដើរលេងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:៥០នាទី ហើយក៏ត្រូវបានពលរដ្ឋធើ្វដំណើរតាមផ្លូវថតបង្ហោះលើបណ្ដាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការ​នគរបាល​ស្រុកអង្គស្នួល​ បានដឹកនាំបញ្ជាកម្លាំងជំនាញស្រាវជ្រាវឈានដល់បង្ក្រាបមុខសញ្ញា ក្មេងទំនើង (ជិះម៉ូតូដោះអាវ មិនពាក់មួកការពារសុវត្ថិភាព និងលើសចំនួនកំណត់) ចំនួន០៥នាក់៖ ឈ្មោះ ឡន ស៊ុយលៀងហេង ភេទប្រុស អាយុ១៧ឆ្នាំ,ឈ្មោះ រិទ្ធ ថៃរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោះ យឹម សុភ្រ័ក្កត្រា ភេទប្រុស អាយុ១៨ឆ្នាំ, ៤.ឈ្មោះ ពន្លឺ សុខវីន ភេទប្រុស អាយុ១៨ឆ្នាំ និង ឈ្មោះ ចាន់ ធាវិទូ ភេទប្រុស អាយុ១៧ឆ្នាំ

ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងម៉ូតូ០១គ្រឿង ម៉ាក Honda គុបជ្រុង ពណ៌ទឹកមាស ពាក់ផ្លាកលេខ កណ្ដាល 1T-8330 (ជិះដឹកគ្នាចំនួន ០៥នាក់)។

នៅចំពោះមុខសមត្ថកិច្ចក្រុមក្មេងទាំង០៥នាក់ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក បានជិះម៉ូតូលើសចំនួន មិនពាក់មួកសុវត្ថិភាព និងមិនពាក់អាវ ពិតប្រាកដមែន។ ចំពោះករណីខាងលើនេះដោយក្រុមក្មេងទំនើងខាងលើ ព្រមទទួលស្គាល់កំហុស សុំទោសជាសាធារណៈ និងឈប់ប្រព្រឹត្តសកម្មភាពដែលល្មើសច្បាប់បន្តទៀត កម្លាំងផ្នែកជំនាញសុំគោលការណ៍តាមឋានានុក្រមអប់រំ នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ៤៨ម៉ោង៕ ដោយ៖ អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម