ព័ត៌មានជាតិ
អភិបាលស្រុកជាប់ព្រំដែនចំនួន៣ នៃខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសផ្លាស់ប្តូរ
អភិបាលស្រុកចំនួន៣ ជាប់ព្រំដែនថៃ នៃខេត្តបន្ទាយមានជ័យ ដែលរងការបាញ់ឈ្លានពានកាន់កាប់តំបន់បឹងត្រកួន ជោគជ័យ ព្រៃចាន់ ពីសំណាក់យោធាថៃ កាលពីកន្លងទៅ ត្រូវបានប្រកាសផ្លាស់ប្តូរតំណែងកាលពីថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២៦ ក្រោមការអញ្ជើញចូលរួមប្រកាសពីសំណាក់លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

អភិបាលស្រុកទាំងប៣ រួមមាន៖ ស្រុកស្វាយចេក ត្រូវបានតែងតាំងលោក ស៊ុត ង៉ុយ ពីអភិបាលរងស្រុកព្រះនេត្រព្រះជាអភិបាលនៃគណៈអភិបាលស្រុកស្វាយចេក ជំនួសលោក លឿង សុភក្តិ ពីអភិបាលនៃគណៈអភិបាលស្រុកស្វាយចេក ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ។
ស្រុកថ្មពួក ត្រូវបានប្រកាសលោក រ័ត្ន ដាស៊ីណង់ ពីអភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកថ្មពួក ជំនួសលោក អែម សុខា ពីអភិបាលនៃគណៈអភិបាលស្រុកថ្មពួក ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ ជំនួសលោក កែវ តារារស្មី ពីអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី។ ចំពោះប្រកាសតែងតាំងអភិបាលស្រុកអូរជ្រៅ និងអភិបាលស្រុកមង្គលបូរី នឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦។

ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្តរបស់រាជរដ្ឋាភិបាល លោក ស៊ុត ង៉ុយ និងលោក រ័ត្ន ដាសុីណង់ អភិបាលស្រុកថ្មីទាំងពីរ បានប្តេជ្ញាចិត្តខិតខំចូលរួមអនុវត្តអោយបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលដែលដាក់ចុះឱ្យមានប្រសិទ្ធភាពខ្ពស់, ចូលរួមអនុវត្តស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឱ្យមានប្រសិទ្ធភាពខ្ពស់, គាំទ្រ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃនីតិកាលទី៧ នៃរដ្ឋសភារបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើនូវកិច្ចការមួយចំនួនដល់អភិបាលស្រុកដែលទេីបតែងតាំងថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរជាមួយមន្ត្រីក្រោមឱវាទ មិនត្រូវមានការបែងចែកជាបក្ខជាពួក, យកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធភាពការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយ គណនេយ្យភាព តម្លាភាព និងភាពរហ័សទាន់ចិត្ត, ចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ អនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់ឱ្យមានប្រសិទ្ធភាព ទប់ស្កាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដេីម, ត្រូមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន ដើម្បីកៀរគរធនធានធ្វើការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពកាន់ប្រសើរឡើង៕
អត្ថបទ៖ អ ពៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


