ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា គូសបញ្ជាក់ពីការរួមគ្នារវាងប្រទេសនិងប្រទេស សម្រាប់ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរួមគ្នារវាងប្រទេសនិងប្រទេស សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ក្នុងពេលដែលព័ត៌មានក្លែងក្លាយបានក្លាយទៅជាក្ដីបារម្ភរួមនៅក្នុងតំបន់។ សម្រាប់លោក នេត្រ ភក្ត្រា មិនថាតែកម្ពុជា ឬប្រទេសណាមួយឡើយ ចាំបាច់ត្រូវចូលរួមបង្ការ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានមិនពិត។

លោកបានលើកឡើងក្នុងវេទិកាពិភាក្សាមហាអនុតំបន់មេគង្គសម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី២ ខែមិថុនានេះ ថា «ព័ត៌មានក្លែងក្លាយមិនមែនជាបញ្ហាប្រឈមសម្រាប់កម្ពុជាតែម្នាក់ឯងនោះទេ។ វាគឺជាបញ្ហាប្រឈមរួមរបស់តំបន់ និងពិភពលោក»។ លោកបានបន្ថែមយ៉ាងដូច្នេះថា «ព័ត៌មានមិនពិតបានធ្វើដំណើរឆ្លងដែន មានភាសាចម្រុះ តាមរយៈវិធីផ្សេងៗ និងទៅកាន់សហគមន៍នានា។ ដូច្នេះមិនមានប្រទេសណាមួយ ឬក្រសួងអង្គភាពផ្សព្វផ្សាយ ឬវេទិកាណាមួយអាចដោះស្រាយបញ្ហានេះតែម្នាក់ឯងបានឡើយ»។

លោក នេត្រ ភក្ត្រា បានគូសរំលេចពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង អាចដើរតួនាទីយ៉ាងរឹងមាំក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយពីគ្រប់ជ្រុងជ្រោយ។ សម្រាប់លោក នេត្រ ភក្ត្រា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង មិនត្រឹមតែជាវេទិកាក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបម្រើជាវេទិកាជាក់ស្តែងសម្រាប់ការកសាងទំនុកចិត្តលើព័ត៌មាន ភាពធន់ផ្នែកឌីជីថល និងទំនាក់ទំនងដោយការទទួលខុសត្រូវក្នុងចំណោមប្រទេសជាសមាជិក។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយដៃគូជាសមាជិកមេគង្គ-ឡានឆាង ទាំងអស់ ដើម្បីពង្រឹងសុចរិតភាពព័ត៌មាន លើកកម្ពស់ការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងកសាងភាពធន់ឌីជីថលនៅទូទាំងតំបន់។

«ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មិនមែនត្រឹមតែជាការកែតម្រូវព័ត៌មានមិនពិតប៉ុណ្ណោះទេ។ វាគឺជាការការពារសន្តិភាព ការរក្សាសណ្តាប់ធ្នាប់សង្គម ការពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក ការពារស្ថិរភាពសង្គម និងការធានាថាសង្គមរបស់យើងអាចឈានទៅមុខដោយភាពជឿជាក់ ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។លោករដ្ឋមន្ត្រីបានបន្ថែមដូច្នេះពីពិធីបិទវេទិកាពិភាក្សាមហាអនុតំបន់មេគង្គស្ដីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ។
លោកសង្កត់ធ្ងន់លើគោលការណ៍ដ៏សំខាន់មួយថា«ភាពត្រឹមត្រូវនៃព័ត៌មាន គឺជាគ្រឹះនៃទំនុកចិត្តសាធារណៈ ទំនុកចិត្តសាធារណៈ គឺជាគ្រឹះនៃសន្តិភាព និងសណ្តាប់ធ្នាប់សង្គម។ ហើយសន្តិភាព និងសណ្តាប់ធ្នាប់សង្គម គឺជាគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសរបស់យើង តំបន់របស់យើង និងពិភពលោក»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


