កីឡា
Real Madrid ឈានដល់កិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារឆ្នើម ២ នាក់ ត្រៀមរដូវកាលថ្មី
ក្រុមអធិរាជស Real Madrid បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារឆ្នើម ២ នាក់ ដើម្បីពង្រឹងក្រុមនៅរដូវកាល ២០២៦-២០២៧ ខាងមុខ។

យោងតាមអ្នកកាសែត អីតាលី លោក Fabrizio Romano បានឱ្យដឹង ថា ក្រុមអធិរាជស Real Madrid កំពុងស្ថិតលើផ្លូវវិជ្ជមាន ក្នុងការចុះកិច្ចសន្យាយកខ្សែការពារ ២ នាក់ រួមមានខ្សែការពារកណ្តាលរបស់ Liverpool គឺកីឡាករ Ibrahima Konaté និងខ្សែការពារស្លាបស្តាំ Denzel Dumfries របស់ក្លិប Inter Milan។

ប្រភពដដែលបានឱ្យដឹង ថា Konaté នឹងចូលរួមជាមួយ Real Madrid ប្រសិនបើលោក Florentino Perez ជាប់ឆ្នោតជាប្រធានក្លិបក្នុងអាណត្តិថ្មី។ ភាគីក្លិប និងកីឡាករបានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយគ្នាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំ។ ខ្សែការពារសញ្ជាតិ បារាំង វ័យ ២៧ ឆ្នាំ កំពុងក្លាយជាកីឡាករគ្មានតម្លៃខ្លួន បន្ទាប់ពីរូបគេ និង Liverpool សម្រេចចិត្តចែកផ្លូវគ្នា ក្រោយអស់សុពលភាពកិច្ចសន្យា។
ដោយឡែកខ្សែការពារស្លាបស្តាំ Dumfries វិញ ក៏បានឈានដល់កិច្ចព្រមព្រៀងរួចរាល់ផងដែរ ដើម្បីផ្លាស់មកកាន់ក្លិប Real Madrid នៅរដូវកាលថ្មី។ ក្លិប និងក្លិបបានព្រមព្រៀងគ្នាក្នុងតម្លៃផ្ទេរ ២៣.២៦ លានដុល្លារអាមេរិក។ បន្ទាប់ពីការព្រៀងព្រៀងរួចរាល់ ភាគីក្លិប និងកីឡាករ ត្រូវបានគេរំពឹង ថា នឹងចុះកិច្ចសន្យាផ្លូវការឆាប់ៗ។

គួរឱ្យដឹងថា នេះគឺជាកីឡាករថ្មី ២ នាក់ដំបូង ដែល Real Madrid កំពុងកៀកនឹងចុះកុងត្រាយកកាន់ទីក្រុង ម៉ាឌ្រីត នៅរដូវកាលថ្មី។ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកន្លងមក គឺ Real Madrid កំពុងដាក់រ៉ាដានាំយកកីឡាករមួយចំនួនទៀតមកពង្រឹងក្រុម ស្របតាមការចង់បានរបស់អនាគតគ្រូបង្វឹកថ្មីលោក Jose Mourinho៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabriozio Romano
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


