Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន៦ឃុំ ក្នុងស្រុកកោះធំ  

បានផុស

នៅ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤២,០៤៦បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៥៨ភូមិ ស្ថិតនៅក្នុងឃុំចំនួន៦ នៃស្រុកកោះធំ រួមមាន៖ ឃុំលើកដែក ឃុំព្រែកថ្មី ឃុំពោធិ៍បាន ឃុំកោះធំ(ក) ឃុំកោះធំ(ខ) និងឃុំកំពុងកុង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងបរិវេណសាលាស្រុកកោះធំ ក្រោមអធិបតី លោក មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ លោក គួច ចំរើន បានកោតសរសើរមន្រ្តីជំនាញ នៃ ការិយាល័យភូមិបាលស្រុកកោះធំ និងមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំ វាស់វែងចុះបញ្ជីដី រហូតបានសម្រេចការចែកប័ណ្ណកម្មសិទ្ធិបង្ហើយ ជូនប្រជាពលរដ្ឋ នាពេលនេះ។ ជាមួយគ្នានេះ ដើម្បីធ្វើឱ្យសេវាដីធ្លី កាន់តែគៀកជិតប្រជាពលរដ្ឋ កុំឱ្យខាតពេលវេលារបស់ប្រជាពលរដ្ឋក្នុងការមកទទួលប័ណ្ណកម្មសិទ្ធិ លោកអភិបាលខេត្ត បានណែនាំដល់ការិយាល័យច្រកចេញចូលតែមួយស្រុក ការិយាល័យប្រជាពលរដ្ឋស្រុក និងការិយាល័យភូមិបាលស្រុក ត្រូវបន្តខិតខំចាត់ចែងការងារនេះប្រកបដោយការទទួលខុសត្រូវ និងច្នៃប្រឌិត មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ ដើម្បីប្រគល់ប័ណ្ណកម្មសិទ្ធិទាំងអស់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។

បន្ថែមពីលើនេះ លោក គួច ចំរើន អភិបាលខេត្តកណ្តាល ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ត្រូវបំពេញភារកិច្ចជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋដ៏ល្អ ត្រូវតែស្មើភាពគ្នាក្នុងការទទួលបានប័ណ្ណ ដាច់ខាតកុំប៉ះពាល់ផលប្រយោជន៍ កុំដាក់លក្ខខណ្ឌដល់ប្រជាពលរដ្ឋក្នុងការទទួលប័ណ្ណកម្មសិទ្ធ ជាពិសេសមន្ទីរ រៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវធ្វើការបូកសរុបប័ណ្ណដែលនៅសេសសល់ក្នុងមន្ទីរ រួមជាមួយប័ណ្ណកម្មសិទ្ធិដែលនៅសេសសល់ចំនួន៣ ក្រុង-ស្រុកទៀត ដែលមិនទាន់ចុះហត្ថលេខា ត្រូវខិតខំធ្វើយ៉ាងណាចុះហត្ថលេខាបានរួចរាល់ទាន់ពេលវេលា សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ នាពេលខាងមុខនេះ ដើម្បីបិទបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្ដាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម