ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន រំលឹកពីចំណារមួយចំនួនរបស់លោកក្នុងពេលធ្វើជានាយករដ្ឋមន្ត្រី ទាក់ទិនកំណែទម្រង់ហិរញ្ញវត្ថុ
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ បានរំលឹកឡើងវិញពីចំណាររបស់លោកក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចំណារទាំងនោះបានបង្ហាញពីការយកចិត្តទុកដាក់ជាចម្បងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់ហិរញ្ញវត្ថុ បន្ទាប់បានរកឃើញលិខិតរបស់អគ្គនាយកពន្ធដារ ហើយមានចំណាររបស់លោកលើលិខិតនោះ។

តាមរយៈសំណេរលើបណ្ដាញសង្គម សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញឱ្យដឹងថា«ខ្ញុំទើបរកឃើញចំណាររបស់ខ្ញុំលើលិខិតរបស់ឯកឧត្តម គង់ វិបុល ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាពិសេសការប្រមូលចំណូលចូលថវិកាជាតិ»។
សម្ដេចតេជោ បានគូសបញ្ជាក់ថា ចំណារទាំង៤នេះជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ ដែលមានន័យថា ប្រាក់ខែតិចហើយអត់សាច់ប្រាក់បើកជូនទៀតសម្រាប់មន្ត្រីរាជការ មកជាមានសាច់ប្រាក់សម្រាប់បើក ជាមួយនឹងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។

សម្ដេចតេជោ ថា រដ្ឋមានសាច់ប្រាក់សម្រាប់ការវិនិយោគសាធារណៈ ដូចជា ផ្លូវស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការចំណាយលើការអនុវត្តគោលនយោបាយគាំពារសង្គមជាដើម។ «ភាពធន់ខាងសេដ្ឋកិច្ចរបស់យើងបង្ហាញច្បាស់ពីដំណាក់កាលកូវីដ១៩ ឆ្នាំ២០២០ រហូតមកដល់នេះ ដែលយើងមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្តន៍ និងបើកបៀវត្តន៍២ដងក្នុងមួយខែ ជាមួយនឹងការអនុវត្តគោលនយោបាយគាំពារសង្គម និងការវិនិយោគសាធារណៈផ្សេងទៀត»។ សម្ដេចតេជោសរសេរបន្ថែមដូច្នេះនៅលើបណ្ដាញសង្គមរបស់លោក។

ក្នុងសំណេរដដែលខាងលើ សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី បានរំលឹកថា «ចំណាររបស់ខ្ញុំនាពេលនោះមុតជាងផ្លែដាវទៅទៀត តែខ្ញុំមិនខ្លាច មិនចុះញ៉ម ព្រោះវាជាផលប្រយោជន៍ជាតិ និងប្រជាជន។ ម្យ៉ាងទៀតប្រទេសកម្ពុជាខុសប្លែកពី ប្រទេសផ្សេងទៀត ព្រោះយើងត្រូវរៀបចំឡើងវិញទាំងអស់ ក្រោយរបបប៉ុលពត។ ដូចនេះតម្រូវឱ្យនាយករដ្ឋមន្ត្រី មានសេចក្តីក្លាហាន ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ»។
ក្នុងន័យនេះ សម្ដេច បានសង្កត់ធ្ងន់ថា ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រអង្គភាពពន្ធដារមិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបានបង្ហាញនូវចំណុចខ្លាំងដើម្បីជោគជ័យនៃកំណែទម្រង់រដ្ឋ ដែលក្នុងនោះកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ សម្ដេចតេជោ ចាត់ទុកជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


