ព័ត៌មានជាតិ
មន្ត្រីជំនាញក្រសួងការងារ កំពុងជួយអន្តរាគមន៍ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀង បណ្តាលឱ្យកម្មករ ២៧នាក់រងរបួស
លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មន្ត្រីជំនាញរបស់ក្រសួងដែលមានទាំងមន្ទីរការងារ និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធបាននិងកំពុងជួយអន្តរាគមន៍ជួយបញ្ជូនកម្មករ-កម្មការនីដែលរងគ្រោះថ្នាក់ទៅកាន់មន្ទីរពេទ្យ។

លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
បើតាមអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងក្នុងភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បណ្តាលមកពីការដាច់ហ្វ្រាំង ដែលធ្វើឱ្យក្រឡាប់ និងធ្វើឱ្យកម្មករចំនួន ២៧នាក់រងរបួស ក្នុងនោះរបួសធ្ងន់៥នាក់ និងស្រាល ២២នាក់។


នេះបើតាមលោក ស៊ុន មេសា ក្នុងស្មារតីយកចិត្តទុកដាក់ដល់កម្មករ-កម្មការិនី ក្រុមការងារជំនាញរបស់ក្រសួងបន្តយកចិត្តទុកដាក់តាមដាន និងសម្របសម្រួល ជាមួយមន្ទីរពេទ្យជាប្រចាំ។
ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវយ៉ាងទទួចឱ្យគោរពច្បាប់ចរាចរណ៍ ពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមុនពេលធ្វើដំណើរ និងយោគយល់គ្នាជាទីបំផុតលើដងផ្លូវ ដើម្បីកុំឱ្យកម្មករដែលជាអ្នកប្រើប្រាស់សេវាបន្តក្លាយជាជនរងគ្រោះ៕



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


