ព័ត៌មានអន្ដរជាតិ
មកដឹងពីសមត្ថភាពមីស៊ីល Iskander-M របស់រុស្ស៊ី និងប្រើវាយប្រហារគោលដៅណាខ្លះ
មីស៊ីល Iskander-M របស់រុស្ស៊ី គឺជាមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី តែមានប្រសិទ្ធភាពខ្ពស់ មានតម្លៃជិត ៣លានដុល្លារក្នុងមួយដើម។ មីស៊ីលនេះប្រើប្រាស់គន្លងក្នុងរយៈចម្ងាយឆ្ងាយ (ប៉ាលីស្ទិក) ការធ្វើជាសមយុទ្ធកណ្តាលអាកាស និងវិធានការប្រឆាំងការបំភាន់ភ្ជាប់មកជាមួយ។
យោងតាមសារព័ត៌មាន The Guardain លក្ខណៈពិសេសរបស់វា ធ្វើឱ្យពិបាកដល់ប្រព័ន្ធការពារដែនអាកាសរបស់លោកខាងលិចក្នុងការស្ទាក់ចាប់។ ក្នុងការវាយប្រហារជាបន្តបន្ទាប់ រុស្ស៊ីតែងតែប្រើប្រាស់មីស៊ីលនេះ រួមជាមួយយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងដើម្បីវាយប្រហារអ៊ុយក្រែន។

+ កត្តាមួយចំនួនដែលធ្វើឱ្យមីស៊ីលនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការវាយប្រហារទៅភាគីសត្រូវ៖
១. អត្រាស្ទាក់ចាប់ទាប៖ សមត្ថភាពរបស់អ៊ុយក្រែនក្នុងការស្ទាក់ចាប់មីស៊ីល Iskander របស់រុស្ស៊ី បានប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយសារតែកង្វះខាតឧបករណ៍ស្ទាក់ចាប់ និងគំរូហោះហើរមីស៊ីលរបស់រុស្ស៊ី។ ក្នុងរយៈពេលជាក់លាក់មួយចំនួន អត្រាស្ទាក់ចាប់បានធ្លាក់ចុះទាបដល់ ៦% ទៅ ១៥% ដែលអនុញ្ញាតឱ្យមីស៊ីលជ្រៀតចូលដល់ប្រព័ន្ធការពារ និងវាយប្រហារដល់គោលដៅដែលបានកំណត់។
២. ការកំណត់គោលដៅខ្ពស់៖ រុស្ស៊ីតែងតែប្រើប្រាស់មីស៊ីល Iskander ដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធាដ៏រឹងមាំ និងបុគ្គលិកជាន់ខ្ពស់របស់ភាគីអ៊ុយក្រែន។ មីស៊ីលនេះត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពដើម្បីវាយប្រហារនិងបំផ្លាញឧបករណ៍សំខាន់ៗ ដែលផ្គត់ផ្គង់ដោយលោកខាងលិច ដូចជាប្រព័ន្ធបាញ់មីស៊ីល HIMARS និងប្រព័ន្ធការពារដែនអាកាស MIM-104 Patriot របស់សហរដ្ឋអាមេរិក។
៣. ការពឹងផ្អែកលើសមាសធាតុ៖ ខណៈប្រព័ន្ធមីស៊ីលមានការបំផ្លិចបំផ្លាញខ្ពស់ វាពឹងផ្អែកយ៉ាងខ្លាំងទៅលើមីក្រូអេឡិចត្រូនិចដែលនាំចូល។
របាយការណ៍ពីរដ្ឋាភិបាលអ៊ុយក្រែនបង្ហាញថា ការវាយប្រហារដោយមីស៊ីល Iskander តែមួយ អាចមានសមាសធាតុបរទេសរាប់រយ (ឧទាហរណ៍ មីស៊ីល Iskander ចំនួន ៣៣គ្រាប់មានសមាសធាតុជាក់លាក់ចំនួន១១២២) វាបង្ហាញពីការពឹងផ្អែករបស់រុស្ស៊ីលើខ្សែសង្វាក់ផ្គត់ផ្គង់សកល ដើម្បីរក្សាការផលិតមីស៊ីលរបស់ខ្លួន៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


