ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង នឹងទៅទស្សនកិច្ចនៅកូរ៉េខាងជើងនៅដើមសប្តាហ៍ក្រោយនេះ
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចទៅប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងរយៈពេលជិត ៧ឆ្នាំ ខណៈទីក្រុងប៉េកាំងកំពុងសម្លឹងមើលការពង្រឹងទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua និងផ្សាយបន្តដោយភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ។
ការប្រកាសនេះកើតឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលដាច់ដោយឡែក របស់ លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមុន។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន នឹងជួបប្រជុំជាមួយ លោក គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង នឹងរម្លឹក ដល់ លោក ត្រាំ និង លោក ពូទីន ពីឥទ្ធិពលរបស់ទីក្រុងប៉េកាំងមានលើរបបកូរ៉េខាងជើង ទោះបីជាឥទ្ធិពលនោះមានដែនកំណត់ក៏ដោយ ហើយទោះបីមានសម្ពាធខ្លះៗពីប្រទេសចិនអស់រយៈពេលច្រើនឆ្នាំ ក៏កូរ៉េខាងជើងបានពន្លឿនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននិងពង្រឹងទំនាក់ទំនងយោធាជាមួយរុស្ស៊ី ចាប់តាំងពីការឈ្លានពានអ៊ុយក្រែន។
យ៉ាងណាមិញ ទីក្រុងប៉េកាំងជាអ្នកគាំទ្រចម្បងរបស់កូរ៉េខាងជើងជាយូរមកហើយ ដោយផ្តល់នូវខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់មួយ ខណៈសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអនុវត្តទណ្ឌកម្មទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ។
អំឡុងពេល លោក ស៊ី ទៅទស្សនកិច្ចកូរ៉េខាងជើងលើកចុងក្រោយក្នុងឆ្នាំ២០១៩ ប្រធានាធិបតីចិន ប្រាប់ លោក គីម ថា ពិភពលោកចង់ឱ្យកូរ៉េខាងជើងសម្រេចបានវឌ្ឍនភាពក្នុងការចរចាកម្មវិធីនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។
ដោយឡែក លោក ត្រាំ និង លោក គីម បានជួបគ្នាបីដងក្នុងអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិក ប៉ុន្តែការចូលរួមនោះបរាជ័យក្នុងការបញ្ចុះបញ្ចូលមេដឹកនាំកូរ៉េខាងជើងឱ្យកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា ប្រទេសចិននិងកូរ៉េខាងជើង ជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រ។ ថ្មីៗនេះពួកគេបានជំរុញទំនាក់ទំនងទ្វេភាគីជាមួយគ្នា ដោយការចាប់ផ្ដើមដោះដូរលើសេវាកម្មរថភ្លើង និងជើងហោះហើររវាងរដ្ឋធានីទាំងពីរឡើងវិញ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


