សន្តិសុខសង្គម
អាជ្ញាធរខណ្ឌកំបូល ឃាត់ខ្លួនជនជាតិចិន៤នាក់ ដកហូតអាវុធខ្លី១ដើម និងសម្ភារៈមួយចំនួនសង្ស័យពាក់ព័ន្ធ Online Scam
លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះអនុវត្តវិធានការផ្សព្វផ្សាយ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ព្រមទាំងការទប់ស្កាត់ និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងត្រូវបានអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់នៅទូទាំងប្រទេស។

ជាក់ស្តែង កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងមួយកន្លែង ដែលសង្ស័យថាពាក់ព័ន្ធនឹងការរក្សាទុកសម្ភារៈសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ក្រៅពីនេះ សមត្ថកិច្ចក៏បានរកឃើញសម្ភារៈមួយចំនួនដែលសង្ស័យថាត្រូវបានប្រើប្រាស់សម្រាប់ការធ្វើទារុណកម្ម ជំរិតទារប្រាក់ និងការស្នាក់នៅខុសច្បាប់ផងដែរ




ក្នុងរង្វង់ប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ដែលសុទ្ធសឹងជាជនជាតិចិន ដើម្បីសាកសួរ និងស៊ើបអង្កេតបន្ថែម។ ជាមួយគ្នានេះ កម្លាំងអនុវត្តច្បាប់បានដកហូតអាវុធខ្លីចំនួន ១ដើម ព្រមទាំងវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសជាច្រើនទៀត ដែលត្រូវបានរក្សាទុកនៅក្នុងទីតាំងខាងលើ។
ក្រោយបញ្ចប់ប្រតិបត្តិការ ជនសង្ស័យទាំង ៤នាក់ រួមនិងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ អត្ថបទ សំណាង



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


