ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ ការផលិតមីស៊ីលផ្លោងរបស់អ៊ុយក្រែនសម្រាប់បាញ់រុស្ស៊ី ជិតបានសម្រេចហើយ
ខណៈសង្រ្គាមទ្រង់ទ្រាយធំរបស់រុស្ស៊ីនិងអ៊ុយក្រែនឈានចូលជិត៤ឆ្នាំកន្លះ ទៅហើយ នៅតែរកទីបញ្ចប់មិនទាន់ឃើញ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ាឡូឌីមៀរ ហ្សេលេនស្គី បានព្រមាន លោក វ៉្លាឌីមៀរ ពូទីន ថា ការផលិតមីស៊ីលផ្លោងរបស់អ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ ដែលអាចបាញ់ចូលទៅក្នុងប្រទេសរុស្ស៊ីបាន។
លោក ហ្សេលេនស្គី ថ្លែងបែបនេះ មុនពេលកិច្ចពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Sir Keir Starmer, ប្រធានាធ៊ិបតីបារាំង លោក Emmanuel Macron និង អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz អំពីរបៀបបញ្ចប់សង្គ្រាមដ៏យូរអង្វែងលើសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន ប្រាប់សារព័ត៌មាន Sky News របស់អង់គ្លេស នៅថ្ងៃទី៧ ខែមិថុនា ថា៖ « អំឡុងពេលច្រើនឆ្នាំនៃសង្គ្រាម និងការវាយប្រហារដ៏ធំ យើងបានរៀន បានសិក្សា យើងផលិត[…] យើងបានផលិតដ្រូន និងមីស៊ីលជាច្រើនប្រភេទ យើងនៅតែមិនទាន់មានមីស៊ីលផ្លោង ប៉ុន្តែឥឡូវនេះយើងកំពុងស្ថិតនៅលើផ្លូវមួយ ជិតដល់ទីបញ្ចប់[មីស៊ីលផ្លោង] ហើយ»។

លោក ហ្សេលេនស្គី គឺជាអ្នកនយោបាយអ៊ុយក្រែនចុងក្រោយបង្អស់ ដែលហ៊ានព្រមាន លោក ពូទីន លើការខកខានក្នុងការចរចាបញ្ចប់ជម្លោះដោយអំណោយផល ដោយបដិសេធមិនព្រមទទួលយកកិច្ចចរចាសន្តិភាពជុំថ្មី។
ពេលសួរអំពីចំនួនកូដកម្មឆ្លងដែនកំពុងកើនឡើង លោក ហ្សេលេនស្គី ប្រាប់អ្នកកាសែតថា៖ « វាជាការឆ្លើយតប និងចម្លើយរបស់យើង! យើងនឹងមិនស្លាប់ដោយស្ងៀមស្ងាត់នោះទេ។ យើងនឹងឆ្លើយតប ហើយយើងនឹងកាន់តែរឹងមាំឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ»។
ប៉ុន្តែទោះបីជាមានការគំរាមកំហែងឡើងវិញ ប្រឆាំងនឹងរុស្ស៊ីក៏ដោយ លោក ហ្សេលេនស្គី ទទូចថា លោកនឹងផ្អាកអរិភាពជម្លោះភ្លាមៗតាមបណ្តោយជួរមុខបច្ចុប្បន្ន ប្រសិនបើ លោក ពូទីន ផ្តល់ឱកាសសម្រាប់ការចរចាការទូត ដើម្បីបញ្ចប់សង្គ្រាម។
ពេលសួរថាតើការប្រគល់ទឹកដីអ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ីនឹងផ្តល់ឱ្យ លោក ពូទីន នូវជ័យជម្នះដែរឬទេ?
លោក ហ្សេលេនស្គី ឆ្លើយថា៖ « ទេ! ទេ […] ការផ្អាក គឺដើម្បីនៅកន្លែងដែលយើងកំពុងតែស្ថិតនៅ វាមានន័យថាផ្តល់លទ្ធភាពកាន់តែច្រើនដល់ប្រជាជនអ៊ុយក្រែនក្នុងការជួយសង្គ្រោះកូនៗ និងទាហាន»។
លោក ហ្សេលេនស្គី សាទរ ចំពោះជ័យជម្នះមួយប្រភេទរបស់ខ្លួន ថាបានការពារឯករាជ្យជាតិ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ថា៖ «នេះ[ការពារឯករាជ្យ] គឺជាជ័យជម្នះដ៏ធំមួយ ប្រសិនបើខ្ញុំអាចប្រើពាក្យបែបនេះបាន»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


