Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ​ជំរុញ​ឱ្យ​អាមេរិក​-អ៊ីស្រាអែល​ និង​អ៊ីរ៉ង់​ឈប់​បាញ់​គ្នា ងាកទៅ​​អនុវត្ត​បទ​ឈប់​បាញ់​វិញ​

បានផុស

នៅ

ប្រទេសចិន បានសម្តែងការព្រួយបារម្ភយ៉ា​ង​ខ្លាំង​ជាថ្មី​ លើ​ភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា​នៅ​ថ្ងៃចន្ទនេះ​ ដោយជំរុញឱ្យភាគី​ទាំង​អស់​ប្តេជ្ញាចិត្ត ចំពោះបទឈប់បាញ់បច្ចុប្បន្ន។

អ្នក​នាំ​ពាក្យក្រសួងការបរទេស​ចិន លោក Lin Jian ប្រាប់សន្និ​សីទ​សារព័ត៌មាន​មួយនៅទីក្រុងប៉េកាំងថា ទីក្រុងប៉េកាំង​មានការព្រួយ​បារម្ភ​យ៉ាងខ្លាំង​ ចំពោះ​ស្ថានភាព​នៅ​មជ្ឈិម​បូព៌ា​បច្ចុប្បន្ន​ ថែម​ទាំង​​សង្កត់​ធ្ងន់​ថា​ ការ​ប្រយុទ្ធ​គ្នា​ឡើង​វិញ​​ មិនបាន​បម្រើផលប្រយោជន៍របស់ភាគីណាមួយ​ឡើយ។ នេះ​បើ​យោង​តាម​ភ្នាក់​ងារ​សារព័ត៌មានតួក​គី Anadolu ផ្សាយ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦ ។

អ្នក​នាំ​ពាក្យក្រសួងការបរទេស​ចិន លោក Lin Jian ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​និយាយ​ថា៖ « យើង​សង្ឃឹម​ថា​ភាគីពាក់ព័ន្ធ​គោរពការប្តេជ្ញាចិត្ត​របស់ពួកគេ​ ចំពោះបទឈប់បាញ់ រក្សាសន្ទុះនៃការចរចា និងបន្ត​ប្តេជ្ញាចិត្តក្នុងការដោះស្រាយ​ជម្លោះតាមរយៈបណ្តាញការទូត នយោបាយ ​បង្កើតលក្ខខណ្ឌ​ចាំបាច់សម្រាប់ការ​ស្តារសន្តិភាព ស្ថិរភាព​ក្នុងតំបន់នៅ​មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ»។

ការ​កត់សម្គាល់របស់​ លោក Lin ​កើតឡើង​ បន្ទាប់ពីអ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​ជា​ច្រើនគ្រាប់ឆ្ពោះទៅភាគខាងជើងអ៊ីស្រាអែល​ នៅ​យប់ថ្ងៃ​អាទិត្យ បន្ទាប់ពីអ៊ីស្រាអែល​​​វាយប្រហារតាមអាកាសលើតំបន់ជាយ​ក្រុងភាគខាងត្បូង​នៃទីក្រុង Beirut ប្រទេស​លីបង់ ដែល​ទីក្រុង Tel Aviv អះអាង​ថាបានកំណត់គោល​ដៅមជ្ឈមណ្ឌល​បញ្ជាការ និងផែនការរបស់​ក្រុម Hezbollah​ ។

ដោយឡែក​ ស្ថានទូតឥណ្ឌា​ប្រចាំ​ទីក្រុង​តេហេរ៉ង់​ ជំរុញ​ឱ្យ​ជន​ជាតិ​ឥណ្ឌាទាំងអស់ជៀសវាង​ការធ្វើដំណើរទៅកាន់ប្រទេស​អ៊ីរ៉ង់ និងណែនាំអ្នកកំពុង​ស្នាក់​នៅ​ប្រទេសនេះ​ឱ្យចាកចេញ​បន្ទាន់​។​ នេះបើយោង​តាមការណែ​នាំមួយ។

ចំណែក ស្ថានទូតចិនប្រចាំអ៊ីស្រាអែល​ក៏បានជំរុញឱ្យពលរដ្ឋចិន​ប្រុង​ប្រយ័ត្ន អនុវត្តតាមការណែនាំ​ជាផ្លូវការ ជៀសវាង​ទៅ​កន្លែង​ដែលងាយរងគ្រោះ កំណត់ការ​ធ្វើដំណើរ​មិនចាំបាច់ និងស្វែងរកកន្លែង​ជ្រកកោន​ភ្លាមៗ​ នៅពេលមាន​សំឡេងស៊ីរ៉ែនវាយប្រហារតាម​អាកាស ឬការជូនដំណឹង​​ឱ្យ​ចាក​ចេញ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម