ព័ត៌មានជាតិ
ប្រមុខការពារជាតិទាត់ចោលការចោទថា កម្ពុជាបដិសេធយន្តការទ្វេភាគី ហើយកំពុងបង្កើនទ័ព សព្វាវុធ ដើម្បីបង្កសង្គ្រាមឆាប់ៗ
ប្រមុខការពាតិជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា បានចេញមកទាត់ចោលចំពោះការផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋាននៃការពិត ពីសំណាក់ភាគីថៃមកលើកម្ពុជា ថា «រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ»។ ប្រមុខការពារជាតិកម្ពុជា ចេញមកទាត់ចោលដូច្នេះ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីសារព័ត៌មាន និងបុគ្គលមួយចំនួនថៃព្យាយាមចោទប្រកាន់។

ឆ្លើយតបនឹងការចោទប្រកាន់ នាយឧត្ដមសេនីយ៍ ទៀ សីហា សរសេរបញ្ជាក់ទៅភាគីថៃ តាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ៖«កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងយន្តការនានាដែលមានស្រាប់។ »។

គួរកត់សម្គាល់ថា ការផ្សព្វផ្សាយចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសថៃកើតឡើន ស្រពពេលដែលយោធាថៃធ្វើសកម្មភាពរំលោភបទឈប់បាញ់ជាបន្តបន្ទាប់ និងបង្កភាពតានតឹងខ្លាំងនៅតាមបន្ទាត់ព្រំដែនជាមួយកម្ពុជា ហើយរដ្ឋាភិបាលរបស់អនុទីន កំពុងរងការស្ដីបន្ទោសពីសំណាក់វិភាគ បញ្ញាវន្តរបស់ថៃ ថាអនុទីន នាយករដ្ឋមន្ត្រីថៃ ខ្វះប្រាជ្ញាក្នុងការដោះស្រាយបញ្ហា លុបក្រោយចោល MOU២០០១។
ស្របពេលដែលកងទ័ពថៃបង្កបញ្ហា រំលោភបទឈប់បាញ់ឥតឈប់ឈរ ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា សង្ឃឹមថាកម្ពុជា-ថៃ នឹងអាចដោះស្រាយបញ្ហា ដោយសន្តិវិធី និងបញ្ចៀសឱ្យបានជាដាច់ខាត់នូវការប្រើប្រាស់កម្លាំងយោធា។
គួររម្លឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានចេញមកបញ្ជាក់ជាច្រើនលើកមកហើយថា កម្ពុជាប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាដោយសន្តិវិធីដោយគោរពតាមច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀង និងយន្តការទ្វេភាគីដែលកម្ពុជា និងថៃមានស្រាប់ ជៀសវាងការប្រើប្រាស់កងកម្លាំង ដើម្បីដោះស្រាយបញ្ហា ហើយ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតការប្រើប្រាស់កងកម្លាំងកែប្រែខ្សែបន្ទាត់ព្រំដែន និងការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


